ស្ទើរ​មិនគួរ​ឱ្យ​ជឿ​! ស្វា​ចិញ្ចឹម​កូន​ឆ្កែ​អនាថា​ដូច​កូន

909
ចែករម្លែក

​ចំណងមិត្តភាព​មិន​ស​ម​ទំនង​រវាង​សត្វ​គ្នា​វា គឺជា​រឿង​ដ៏​អស្ចារ្យ​បំផុត​មួយ​ដែល​យើង​កម្រ​បានឃើញ ហើយ​ភាព​អស្ចារ្យ​នេះ​បានកើត​ឡើង​រវាង​ស្វា​មួយ​ក្បាល និង​កូន​ឆ្កែ​មួយ​ក្បាល​នៅ​ប្រទេស​ឥណ្ឌា​។​

​តាមរយៈ​រូបភាព​ទាំងនេះ បង្ហាញ​ពី​សកម្មភាព​ស្វា​ចិត្តធម៌​ចិញ្ចឹម​កូន​ឆ្កែ​អនាថា​មួយ​ក្បាល​ចាត់ ទុក​ដូច​កូនបង្កើត​របស់​វា​។ ស្វា​ស្រឡាញ់​កូន​ឆ្កែ​នេះ​ណាស់ ដោយ​ឃុំគ្រង បី​ក្រ​ដង​ការពារ​វាពី​ឆ្កែ អនាថា ផ្សេងទៀត ហើយ​ថែមទាំង​ទំនុកបម្រុង​ចំណុក​ចំណី​មិនឱ្យ​ខ្វះ​ទៀតផង​។

​រូបភាព​ពួកវា​ទាំងពីរ​ត្រូវបាន​គេហទំព័រ​ព័ត៌មាន The Logical Indian បង្ហោះ​តាម​បណ្តាញ​ទំនាក់ ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​១៣ ខែមករា ហើយ​ចាប់តាំងពី​ពេល​នោះមក​ទទួលបាន Like រហូតដល់​ទៅ ១៦៨.០០០ និង​ត្រូវបាន​គេ​បង្ហោះ​ចែករំលែក​តៗ​គ្នា​ជិត ៥០.០០០ ដង​អមដោយ​ខំ​មិន បង្ហាញ​ពី​អារម្មណ៍​ភ្ញាក់ផ្អើល​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​៕ ប្រែ​សម្រួល​: ខុម​