ស្ទើរ​មិនគួរ​ឱ្យ​ជឿ​! សុនខ​ក្មេង​ក្លាយជា​សម្លាញ់ និង​ជា​អ្នក​នាំ​ផ្លូវ​សុនខ​ចាស់​ដែល​ពិការភ្នែក​

275
ចែករម្លែក

ពេលនេះ​សុនខ​ពូជ Golden retriever ពីរ​ក្បាល​កំពុង​ល្បីល្បាញ​យ៉ាងខ្លាំង​ពេញ​បណ្តាញ ទំនាក់ទំនង​សង្គម បន្ទាប់ពី​ពួកវា​បាន​ក្លាយជា​សម្លាញ់​ល្អ និង​ចេះ​មើលថែ​គ្នា​ដូច​មនុស្ស​ស្ទើរ មិនគួរ​ឱ្យ​ជឿ​។

​សុនខ​ឈ្មោល​ចំណាស់​ដ៏​ស្រស់ស្អាត​ឈ្មោះ ឆា​លី (Charlie) បាន​ពិការភ្នែក​ទាំងសងខាង​ដោយ សារ​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក ឬ glaucoma​។ ក្រោយ​ធ្លាក់ខ្លួន​ពិការ ម្ចាស់​របស់​វា​គឺ​លោក និង​អ្នកស្រី ស្ទី​ប (Stipe) ព្រួយបារម្ភ​ចំពោះ​វា​យ៉ាងខ្លាំង ហើយ​ទីបំផុត​ពួកគេ​ក៏បាន​សម្រេចចិត្ត​ផ្តល់​កាដូ​ដល់​វា សម្រាប់​ឆ្នាំ​ថ្មី នោះ​គឺ​សុនខ​តូច​មួយ​ក្បាល ដើម្បីឱ្យ​ពួកវា​បានជា​គ្នា​។
​ ​
​ចាប់តាំងពី​បាន​សុនខ​តូច​ឈ្មោះ ម៉ា​វើ​ស៊ី​ក (Maverick) មក​នៅ​ជាមួយ ជីវិត​របស់ ឆា​លី ក៏បាន​ប្រសើរឡើង​ច្រើន ហើយ​មិនយូរប៉ុន្មាន​ពួកវា​ក៏បាន​ក្លាយជា​សម្លាញ់​នឹង​គ្នា​។ មិនតែប៉ុណ្ណោះ កូន​សុនខ​នេះ​ថែមទាំង​ក្លាយជា​អ្នក​នាំ​ផ្លូវ​របស់ ឆា​លី ទៀតផង​៕ ប្រែ​សម្រួល​: ខុម​

#