ស្ទើរ​មិនគួរ​ឱ្យ​ជឿ​! អ្នក​មុជទឹក និង​ឆ្លាម​យក្ស​ញញឹម​ស្ញេញ​រួមគ្នា​ដាក់​កាមេរ៉ា​

238
ចែករម្លែក

​រូបថត​គួរឱ្យ​ព្រឺព្រួច​នេះ​បង្ហាញ​ពី​ទិដ្ឋភាព​អ្នក​មុជទឹក​ក្នុង​ទ្រុង​ដែក​ម្នាក់ និង​ឆ្លាម​យក្ស​ស (great white shark) មួយ​ក្បាល​ហាក់​ញញឹម​រួមគ្នា​ញ​ដាក់​កាមេរ៉ា​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ក្នុង​ជម្រៅ​ទឹក សមុទ្រ​ជាង ១៨ ម៉ែត្រ​។​
​ ​
ទិដ្ឋភាព​នៅ​កៀក​គ្នា​ខ្លាំង​នេះ ត្រូវគេ​ថត​បាន​នៅ​ប្រជុំ​កោះ​ណេ​ព​ធ្យូ​ន (Neptune Islands) ប្រទេស​អូស្ត្រាលី ភាគខាងត្បូង​កាលពី​ឆ្នាំ​២០១៧ ប៉ុន្តែ​ទើបតែ​ត្រូវបាន​បង្ហោះ​តាម​បណ្តាញ ទំនាក់ទំនង​សង្គម ជា​លើកដំបូង​នៅ​សប្តាហ៍​នេះ​ប៉ុណ្ណោះ​។
​ ​
អ្នក​ថតរូប​ក្រោម​ផ្ទៃ​ទឹក អ៊ែន​ឌ្រូ ហ្វ​ក់ស៍ (Andrew Fox) ដែលមាន​វ័យ ៥៣ ឆ្នាំ​បាន​និយាយថា ទិដ្ឋភាព​ដ៏​កម្រ​បែបនេះ​គឺ​សំខាន់​ណាស់​ដើម្បី​បង្ហាញថា ឆ្លាម​ក៏មាន​ស្លូត និង​ចេះ​ទន់ភ្លន់​ដែរ មិនមែន​សុទ្ធតែ​ស៊ី​មនុស្ស​នោះទេ​។
​ ​
ទោះជា​យ៉ាងណា តើ​អ្នក​អាច​ស្រមៃ​បានទេ​ថា តើ​លទ្ធផល​វា​បែបណា​ប្រសិនបើ​អ្នក​មុជទឹក​នេះ នៅក្រៅ​ទ្រុង​ដែក​? លទ្ធផល​អាច​នឹង​អាណោចអាធ័ម ដូច្នេះ​មិនគួរ​យក​ជីវិត​ទៅលេង​សើច​ឡើយ​៕ ប្រែ​សម្រួល​: ខុម