ស្ទើរ​មិនគួរ​ឱ្យ​ជឿ ដែល​ពីងពាង​អាច​បង្ក​គ្រោះ​ចរាចរណ៍​

197
ចែករម្លែក
  • 1
    Share

នៅពេល​ឮថា​ពីងពាង​ដែលជា​សត្វល្អិត​អាច​បង្ក​គ្រោះ​ចរាចរណ៍ វា​ពិតជា​ស្ទើរ​មិន គួរឱ្យ​ជឿ ប៉ុន្តែ​ករណីនេះ​ទើបតែ​បានកើត​ឡើង​នៅ​ក្រុង​ញូវយ៉ក សហរដ្ឋ​អាម៉េរិក កាលពីពេល​ថ្មីៗ​នេះ​។​

​យោងតាម​សេចក្តីរាយការណ៍​ឱ្យដឹងថា ស្ត្រី​អ្នកបើកបរ​ម្នាក់​បាន​ជួប​គ្រោះថ្នាក់​រថយន្ត បន្ទាប់ពី​ប្រទះឃើញ​ពីងពាង​នៅលើ​កៅអី​អែប​កៅអី​តៃកុង​ខណៈពេល​កំពុង​បើកប​រ​។​
​ ​
ប៉ូលិស​ក្រុង​ញ៉ូ​វ​យ៉​ក បាន​បង្ហោះ​សារ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ពុធ ទី​១០ ខែមេសា​ថា ស្ត្រី​អ្នកបើកបរ​មិន​បញ្ចេញ​ឈ្មោះ​ខាងលើ “​ភ័យ​ស្លន់ ស្លោ​ខ្លាំងពេក ក៏​បាត់បង់​ម្ចាស់ការ​លើ​ដៃចង្កូត​រថយន្ត បណ្តាលឱ្យ​ជួប​គ្រោះថ្នាក់ ចរាចរណ៍​”​។​
​ ​
ជា​សំណាងល្អ អ្នកបើកបរ​រូបនេះ​គ្រាន់តែ​រងរបួស​ជើង​ប៉ុណ្ណោះ​។ សូមបញ្ជាក់ថា នេះ​មិនមែនជា​លើក​ទី​១ ទេ​ដែល​អ្នកបើកបរ​ភ័យ​ស្លន់ស្លោ​ដោយសារ​សត្វល្អិត ហើយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បែបនេះ​៕ ប្រែ​សម្រួលៈ ខុម​