ស្ទេ​វិ​ន អឹ​ន​ហ្សុ​ន​ហ្ស៊ី មកដល់​ទីក្រុង​ឡុង​ដ៍ ដើម្បី​ពិភាក្សា​ពី​អនាគត​

67

​ខ្សែបម្រើ ស្ទេ​វិ​ន អឹ​ន​ហ្សុ​ន​ហ្ស៊ី (Steven N`Zonzi) របស់​ក្លឹប Sevilla បានមក​ដល់ទី​ក្រុង​ឡុង​ដ៍ ស្របពេល​កីឡាករ​រូបនេះ​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​

​ខ្សែបម្រើ​សញ្ជាតិ​បារាំង​រូបនេះ​មិនបាន​បង្ហាញមុខ​ចាប់តាំងពី​ត្រូវបាន​ដាក់​ឲ្យ​លេង​ជា​កីឡាករ​បម្រុង អំឡុងពេល​ប្រកួត​ស្មើ​ជាមួយ​ក្រុម Liverpool ។​
​ ​
​គេ​ជឿថា អឹ​ន​ហ្សុ​ន​ហ្ស៊ី បាន​ចាក​ចេញពី​ពហុកីឡាដ្ឋាន បន្ទាប់ពី​មាន​ជម្លោះ​ជាមួយ​គ្រូបង្វឹក អេ​ដ្វា​ដូ បេ​រី​ស​ហ្សូ (Eduardo Berizzo) ។​
​ ​
​តាម​ព័ត៌មាន​ថា លោក សាម អា​ឡា​ឌី​ស (Sam Allardyce) គ្រូបង្វឹក​ក្លឹប Everton ចង់​ជួបជុំ​ជាមួយ អតីត​ខ្សែបម្រើ​ក្លឹប Blackburn រូបនេះ​នៅ​ពហុកីឡាដ្ឋាន Goodison Park ។​
​ ​
​អា​សេណ​ល​និង​លី​វឺ​ភូ​ល​( Liverpool) ក៏​ចាប់អារម្មណ៍​នឹង​កីឡាករ​រូបនេះ​ផងដែរ​។​
​ ​
​អឹ​ន​ហ្សុ​ន​ហ្ស៊ី បានធ្វើ​ដំណើរ​មក​ទីក្រុង​ឡុង​ដ៍ ដើម្បី​ចរចា​ពី​អនាគត ដោយមាន​ការអនុញ្ញាត​ពី​ក្លិប​សេ​វីឡា​( Sevilla) ផងដែរ​។​
​ ​
​អឹ​ន​ហ្សុ​ន​ហ្ស៊ី មាន​លក្ខខណ្ឌ​ទិញ​ផ្តាច់​៣៥​លាន​ផោន ហើយ​មាន​ក្លឹប​បី​កំពុងតែ​ពិចារណា​កិច្ចព្រមព្រៀង​ផ្ទេរ​។​
​ ​
​គេ​មិនទាន់​ដឹង​ច្បាស់​ថា តើ អឹ​ន​ហ្សុ​ន​ហ្ស៊ី នឹង​និយាយ​ជាមួយ​ក្លឹប​ណាមួយ​ប៉ុន្តែ​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ កំពុង​ពិចារណា​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់​អង់គ្លេស​។​
​ ​
​ហ្សុ​ន​ហ្ស៊ី បាន​និយាយថា “​ខ្ញុំ​ស្រឡាញ់​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។ ខ្ញុំ​ពិតជា​ចូលចិត្ត​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។ នេះ​គឺជា​ទីកន្លែង​ដែល​ខ្ញុំ​ចាប់ផ្តើម​ក្នុង​កម្រិត​ល្អ​មួយ​។ ខ្ញុំ​មាន​ពេលវេលា​ដ៏​ល្អ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ ស្ទេ​វិ​ន អឹ​ន​ហ្សុ​ន​ហ្ស៊ី (Steven N`Zonzi)