ស្នងការដ្ឋាន​នគរបាល​ខេត្ត​ជួប​សំណេះសំណាល​និង​ពង្រឹង​ដល់​កម្លាំង​ក្រុម​អន្តរាគមន៍​

389
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​ព្រឹក​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​នៅ​សាលប្រជុំ នៃ​ស្នងការ​នគរបាល​ខេត្ត មាន​រៀបចំ​ពិធី​សំណេះសំណាល ជាមួយ​កងកម្លាំង​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ព្រមទាំង​កងកម្លាំង​អន្តរាគមន៍​សរុប​ចំនួន ១១៨​នាក់ នារី​៨​នាក់​។​

លោកស្នងការ​ខេត្ត​និង​អង្គប្រជុំ

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច​ ​សុខុន ​ស្នងការ​នគរបាល​ខេត្ត មានប្រសាសន៍​ក្នុង​អង្គប្រជុំ​ថា កងកម្លាំង​អន្តរាគមន៍​ប្រៀបដូចជា​ទ័ពស្រួច សម្រាប់​ការពារ​ទប់ស្កាត់​រាល់​បាតុភាព ដែល​កើតមានឡើង​ជាយថាហេតុ ដូច​ច្នេះ​ក្នុងនាម​ជា​កងកម្លាំង​អន្តរាគមន៍​យើង​ត្រូវមាន​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុង​ភារកិច្ច​របស់ខ្លួន​ដោយ​ខិតខំ​ប្រឹងប្រែង​បំពេញ​កាតព្វកិច្ច​ដែល​ថា្នក់​លើ​ដាក់ជូន និង​គោរព​វិន័យ​នគរបាល​ឲ្យ​បាន​ម៉ឺងម៉ាត់​។

​ជា​ចុងក្រោយ​លោកស្នងការ​ខេត្ត បាន​សង្កត់ធ្ងន់​ទៅលើ​ការដាក់​វេន​ប្រចាំការ​និង​ប្រជុំជួរ​ឲ្យ​បាន​ទៀងទាត់​២៤​ម៉ោង​លើ​២៤​ម៉ោង ដោយ​ផ្អាក​ការហ្វឹកហាត់​បណ្តោះអាសន្ន រង់​ចាំមើល​សភាពការណ៍​ចាំបាច់​៕