ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​បិទ​សន្និបាត​កិច្ចការ​ឆ្នាំ​២០១៨​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩

365
ចែករម្លែក
  • 35
    Shares

​ខេត្តស្វាយរៀង​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា អគ្គ​ស្នងការរង​នគរបាលជាតិ តំណាង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។​លោក ហែម ពិសិដ្ឋ អភិបាលរ​ខេត្ត​តំណាង​លោក​ម៉ែន​វិបុល​អភិបាល​ខេត្តស្វាយរៀង​កាលពី​រសៀល​ថ្ងៃ​១​ខែមីនា​ឆ្នាំ​២០១៩​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៨​។​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​។​សរុប​វត្តមាន​ប្រមាណ ២៨៨​នាក់​។​

​មានប្រសាសន៍​បិទ​សន្និបាទ ក្នុងឱកាស​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា អគ្គ​ស្នងការរង​នគរបាលជាតិ​និង​លោក​ហែម​ពិសិដ្ឋ​អភិបាលរង​ខេត្ត​បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដែល​បាន​ដឹកនាំ​កងកម្លាំង ក្នុង​ការងារ​រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​បាន​យ៉ាង​ល្អប្រសើរ​។​ជូន​ប្រជាពលរដ្ឋ​និង​វិនិយោគទុន​ជាតិ​អន្តរជាតិ​ជាពិសេស​បាន​អភិវឌ្ឍន៍​អង្គភាព​ចាប់តាំងពី​ថ្នាក់​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​រហូតដល់​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សង្កាត់ ។

​ក្នុងឱកាស​នោះ​ផងដែរ គណៈអធិបតី បាន​សំណូមពរ​ដល់​កងកម្លាំង​ទាំងអស់​ត្រូវ​បន្តការងារ​ឲ្យ​បានល្អ​បន្ថែមទៀត ជាពិសេស​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព ការចូលរួម​បង្ក្រាប​បទ​ល្មេ​ី​ស​គ្រឿងញៀន និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដេ​ី​ម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​បានជា​អតិបរិមា ។

​បន្ទាប់មក​គណៈអធិបតី​ក៏បាន​អញ្ជើញ​កាត់​ខ្សែបូរ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្លឹប​ហាត់​ក្បាច់គុន​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដែលមាន​ទំហំ​២០x១៦​ម៉ែត្រ​និង​កំពស់​៦​ម៉ែត្រ​ដែល​ចំណាយ​ថវិកា​អស់​ប្រមាណ​៥​ម៉ឺន​ដុល្លារ​ព្រមទាំង​បាន​ធ្វេ​ី​ពិធី​ប្រគល់​ប្រកាស​តែងតាំង​មុខតំណែង​ស្នងការរង​នគរបាល​ខេត្ត ១ រូប និង​បំពាក់​ឋានន្តរ​ស័​កិ្ត ៧ រូប​និង​គ្រឿងឥស្សរយស​ជូន​មន្ត្រី​ចំនួន​២៤​រូប ៕S/​