ស្នងការរង​ខេត្តមណ្ឌលគិរី ចាប់​យី​ឌុប​ដឹកឈើ​ខុសច្បាប់​នៅ​ស្រុក​កោះ​ញែក​

1001
ចែករម្លែក
  • 258
    Shares

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: រថយន្ត​យី​ឌុប​មួយគ្រឿង បាន​រង​នូវ​ការ​ចាប់ពី​សំណាក់​សមត្ថកិច្ច ដែល​ដឹកនាំ​ដោយ​ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី​លោក ម៉ី អាន​។​


​ការ​ឆ្មក់​ចាប់​រថយន្ត​ល្មើស​ខាងលើ ធ្វើឡើង​កាលពី​ល្ងាច​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា​ឆ្នាំ​២០១៨ នៅ​ចំណុច ផ្លូវលំ​ជិត​ស្នាក់ការ​របៀង ស្ថិតនៅ​ភូមិ​មេ​មុំ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី​។​

​សមត្ថកិច្ច​ថា រថយន្ត​ដែល​ឃាត់​នោះ ម៉ាក​ហ៊ីយ៉ាន់ដាយ (​យី​ឌុប​)​ពណ៌​ត្រេអ៊ី ក្បាល​ពណ៌​ស ចង្កូត​ឆ្វេង ពាក់​ស្លាក​លេខ​ស្វាយរៀង ៣A- ៧៧៨៨​។ មាន​ផ្ទុក​ឈើមូល​ប្រភេទ​លេខ​១ (​សុ​ក្រំ​) ចំនួន ៣៧ កំណាត់​ក្នុងនោះ​រួមមាន​: ឈើ​ថ្មី​ចំនួន​២៣​កំណាត់​។ ឈើ​ចាស់​មាន​ចំនួន ១៤​កំណាត់​។ ក្នុង​ការចាប់​រថយន្ត​ល្មើស​នេះ​ផងដែរ មិនមាន​សេចក្តីរាយការណ៍​ពី​ការចាប់​តៃកុង​ឬ​ម្ចាស់​ឡាន​នោះទេ​។​

​ប្រភពពី​ស្រុក​កោះ​ញែក​ខ្សឹប​ថា រថយន្ត​ខាងលើ​មាន​ម្ចាស់​ឈ្មោះ​ផាន់​ណា ប្អូនប្រុស​លោក​ឧកញ៉ា​វី​ដា​។ នៅ​រសៀល​ថ្ងៃទី​២៩ ខែវិច្ឆិកា​នេះ ឈ្មោះ ផាន់ ណា មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បន្ថែម​បាន​នោះទេ​។​

​បច្ចុប្បន្ន​វត្ថុតាង ត្រូវបាន​រក្សារ​ទុក​នៅ​ស្នាក់ការ​បរិស្ថាន​ច្រករបៀង​របស់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕