ស្នងការរង​ខេត្ត​និង​មន្ត្រីនគរបាល​ចូលរួម​កាន់បិណ្ឌ​វេន​ទី​៩​នៅ​វត្ត​ដំរី​ស​ប្រមូល​ន​ច្ច័​យ​បាន​ចំនួន​ជាង​៤​លាន​រៀល​

124
ចែករម្លែក

ដោយ:​គ្រញូង​/បាត់ដំបង ៖ ​នៅ​ព្រឹក​ថ្ងៃទី​២២ ​ខែកញ្ញា ​ឆ្នាំ​២០១៩​ ដែលជា​ថ្ងៃ​កាន់បិណ្ឌ​វេន​ទី​៩​ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សុវណ្ណ ស៊ុន​ហាក់​ ស្នងការរង​នគរ​
បាល​ខេត្ត​តំណាង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ អ៊ុច សុខុន​ ស្នងការ​នគ​បាល​ខេត្ត​ និង លោក លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការរង​ សៅ សាម៉ុន លោក​វរសេនីយ៍ឯក​អឹម កុសល​ស្នងការ​ង​ខេត្ត​នាយ នាយរង​ និង​មន្ត្រីនគរបាល​ខេត្ត​ជាច្រើនរូប​ទៀត​ព្រមទាំង​ក្រុមគ្រួសារ​និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ដំរី​ស​ចូលរួម​កាន់បិណ្ឌ​វេន​ទី​៩​ប្រមូល​បច្ច័យ​បាន​ថវិកា​ចំនួន​ជាង​៤​លាន​រៀល​ចំណាយ​បាយទឹក​និង​ភេ​ស​ជ្ជះ​អស់​ជាង​៣​លាន​រៀល​នៅសល៎​ជាង​១​លាន​រៀល​ប្រគេន​ជូន​គណៈកម្មការ​អាចារ្យ​វត្ត​និង​ព្រះចៅអធិការ​វត្ត​សម្រាប់​យកទៅ​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត​ឲ្យ​មានការ​រីកចម្រើន​បន្ត​ទៀត​។​ក្នុងនោះ​ក៍មាន​ជនបរទេស​ពីរ​គ្រួសារ​ដែលមាន​ភរិយា​ជា​ជនជាតិខ្មែរ​ក៍បាន​ចូលរួម​ផងដែរ​។​

បន្ទាប់ពី​ធ្វើ​ពិធីសូត្រមន្ត បង្សុកូល ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ និង​រាប់បាត្រ​តាមបែប​ប្រពៃណី​ព្រះពុទ្ធសាសនា​រួចមក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ សុវណ្ណ ស៊ុន​ហាក់​ ស្នងការរង​ខេត្ត​តំណាង​លោកស្នងការ​ខេត្ត​ បាន​ប្រគេន​ទេយ្យទាន​មាន​អង្ករ​ចំនួន​១​ការុងទឹក​បរិសុទ្ធ ទឹក​ផ្លែឈើ​មួយចំនួន​និង​ថវិកា​ជាង​១​លាន​រៀល​ សម្រាប់​យកទៅ​កសាង​សមិទ្ធ​ផល​នានា​ក្នុង​វត្ត​ឲ្យ​មានការ​រីកចម្រើន​ទៅមុខទៀត​៕B/