ស្នងការ​ក្រុងភ្នំពេញ​បដិសេធ​រឿង​បង្កើត​ក្រុម​កុម្ម៉ង់ដូ​ពិសេស​

546
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​បដិសេធ​ទាំងស្រុង​ចំពោះ​សារព័ត៌មាន​ទាំងឡាយ ដែល​ចុះផ្សាយ​ថា ស្នងការ​ក្រុង​មានបំណង​បង្កើត​ក្រុម​កុម្ម៉ង់ដូ​ថ្មី ជា​ព័ត៌មាន​មិន​គ្រប់​ជ្រុងជ្រោយ​ឡើយ​។​

​ស្នងការដ្ឋាន​គរ​បាល​រាជធានី​ភ្នំពេញ មានបំណង​កែសម្រួល និង​បំប៉ន​ក្រុម​អន្តរ​គម​ន៍​ដែលមាន​ស្រាប់ ឱ្យទៅជា​ក្រុម​អន្តរាគមន៍​ពិសេស ដោយ​ក្រុម​នេះ នឹងត្រូវ​ទទួល​វគ្គ​បំ​ប៉ន​ជំនាញ​បន្ថែម​ទាំង​ក្នុង និង​ក្រៅប្រទេស​។​

​ថ្មីៗ​នេះ ក្នុងឱកាស​ជួប​ជាមួយ​ប្រតិភូ​វៀតណាម លោក​ឧ​ត្ត​ម​សេនីយ៍ ស ថេត អគ្គ​ស្នងការរង និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានស្នើ​ដល់​ភាគី​វៀតណាម​ជួយ​រៀបចំ​បើក​វគ្គ​សិក្សា​សំខាន់ៗ សម្រាប់​ក្រុម​អន្តរាគមន៍​ពិសេស​មួយ​នេះ​ផងដែរ​៕ ល​