ស្នងការ​ខេត្តបន្ទាយមានជ័យ ចុះ​ត្រួតពិនិត្យ​កម្លាំង​និង​អាវុធ ត្រៀម​កំទេច​ទណ្ឌិត​សម រង្សី​

169
ចែករម្លែក

ដោយ​៖ ប​.​ជ័យ​
​បន្ទាយមានជ័យ​៖
កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៩ កន្លងមក លោកស្នងការ ស្នងការរង និង​នាយ​នគរបាល ខេត្តបន្ទាយមានជ័យ បាន​ចុះ​ពិនិត្យ​កងកម្លាំង និង​អាវុធ​ធុន​ធ្ងន់ ធុន​ស្រាល នៅក្នុង​អង្គភាព​នគរបាល ការពារ​ព្រំដែន​គោក​លេខ​៨៩១ នៅ​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត និង​វរ​លេខ​៨១៥ នៅ​ភូមិសាស្ត្រ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បី​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព តាម​ខ្សែបន្ទាត់​ព្រំដែន ក៏ដូចជា​ក្នុង​មូលដ្ឋាន ពិសេស​ត្រៀម​អនុវត្ត ដីកា​តុលាការ ចាប់ខ្លួន ឬ​កម្ទេច​ទណ្ឌិត សម រង្សី និង​គូកន​នោះ ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ ដែល​អមដំណើរ ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ សុផល ស្នងការរង​ទទួល​ផែន​នគរបាល ការពារ​ព្រំដែន បាន​ថ្លែងថា​៖ ” ទណ្ឌិត សម រង្សី មេ​ឧទ្ទាម​ក្រៅច្បាប់​រូបនេះ គេ​បានប្រកាស​វិល​ចូល​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ ក្នុង​គោលបំណង មក​ធ្វើ​រដ្ឋប្រហារ (​ខុសច្បាប់ )​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា (​ស្របច្បាប់​) ដែល​កើតចេញពី​ការបោះឆ្នោត ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ” ។​

លោកស្នងការ​ខេត្ត បាន​បន្តថាៈ ” ទណ្ឌិត​រូបនេះ ក៏បាន​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ ដល់​ព្រះមហាក្សត្រ ជាទីគោរព​សក្ការៈ បាន​បំផុស​ញុះញង់ កងក​ន្លាំ​ង​អោយ​បះបោរ បក​បាញ់​ក្បាល​មេបញ្ជាការ និង​ថ្នាក់ដឹកនាំ ហើយ​ថែមទាំង​ត្រៀម​ផ្តល់​លុយ ដល់​កងកម្លាំង​ណា ដែល​ក្បត់ ហើយ​ចុះចូល​នឹង​ក្រុម​ខ្លួន​ទៀត ….​។ ដូច្នេះ​ក្នុងនាម​ជា កងកម្លាំង​កម្លាំងប្រដាប់អាវុធ ដោយឡែក កងកម្លាំង​នគរបាលជាតិ ត្រូវតែ​ប្រឆាំង​ដាច់ខាត ចំពោះ​ការវិលត្រឡប់ មក​ប្រទេស​កម្ពុជា​វិញ​របស់​ទណ្ឌិត សម រង្សី ព្រោះ​ដើម្បី​ការពារជាតិ សាសនា ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល សុខសន្តិភាព សុវត្ថិភាព របស់​ប្រជាជន​កម្ពុជា “​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម បាន​បន្តថាៈ ” ហេតុនេះ កងកម្លាំង​នគរបាល ត្រូវ​ស្មោះត្រង់​ឥត​ងាករេ ត្រូវ​ទទួលខុសត្រូវ លើ​តួនាទី​ភារកិច្ច ដោយ​ត្រៀមខ្លួន​ជាស្រេច ដើម្បី​អនុវត្ត​ច្បាប់ កម្ទេច​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដែល​ដឹកនាំ​ដោយ​ជន​ក្បត់ជាតិ សម រង្សី “៕v