ស្នងការ​ខេត្តសៀមរាប​បើក​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំ​សប្តាហ៍​

629
ចែករម្លែក

​ដោយ​: គូលែន / សៀមរាប​: នៅ​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្ត បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ កិច្ចប្រតិបត្តិការ​រក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់​សង្គម​របស់​កង​កម្លាំង​នគរបាល​ប្រចាំ​សប្តាហ៍​។​

​អញ្ជើញ​ចូលរួម​ក្នុង​អង្គប្រជុំ​នាឱកាស​នោះ មាន​អស់លោក លោកស្រី ឧ​ត្ត​ម​សេនីយ៍​ស្នងការរង នាយ នាយរង​ការិយាល័យ​ជំនាញ លោក​អធិការនគរបាល​ក្រុង ស្រុក លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចំនួន​៤ ចំណុះ​អធិការ​ក្រុង​សៀមរាប និង​អង្គភាព​ពាក់​ព័​ន្ទ​ជាច្រើន​អ្នក​ទៀតផង​ដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង បាន សំដែង​ការ​កោត​ស​សើរ ចំពោះ​កងកម្លាំង​នគរបាល​យើង​ទាំងអស់ ដែល​ក្នុង​សប្តាហ៍​កន្លងមកនេះ បាន​ខិតខំ​ប្រឹងប្រែង ក្នុងការ​អនុវត្ត​នូវ​តួនាទី​ភារកិច្ច​ជំនាញ​របស់ខ្លួន ក្នុង​ការរក្សាសន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​បាន​យ៉ាង​ល្អប្រសើរ នៅក្នុង​ខេត្ត ពិសេស​ការការពារ​ស​ន្តិ​សុខ សុវត្ថិភាព ឲ្យ​កិច្ចដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កន្លងមកនេះ មាន​សន្តិសុខ​សុវត្ថិ​ភាពល្អ​។​

​លោកស្នងការ បាន​មានប្រសាសន៍​បន្តទៀតថា​៖ ទន្ទឹង​នឹង​នេះ​សូម​ឲ្យ​កម្លាំង​ទាំងអស់ ត្រូវ​បន្ត​បង្កើន​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព​បន្ថែមទៀត និង​អនុវត្ត​ទៅតាម​តួនាទី​ភារកិច្ច​ជំនាញ​របស់ខ្លួន បង្កើន​ការចុះ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​នៅក្នុង​ក្រុង និង​ភូមិសាស្ត្រ ដែល​ខ្លួន​គ្រប់គ្រង​បន្ត​ការផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី ដល់​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ និង​ផ្តល់​សៀវភៅ​ស្នាក់នៅ​សៀវភៅ​គ្រួសារ ជូន​ប្រជាពលរដ្ឋ​បង្កើន​បន្ត​ចុះ​សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ និង​អង្គភាព​កាំកុងត្រូល​ត្រួតពិនិត្យ​ចំណីអាហារ​គ្រឿងឧបភោគ​បរិភោគ ដើម្បី​ធានាបាន​នូវ​សុខុមាលភាព ជូន​ប្រជាពលរដ្ឋ​យើង​។​

​លោក​បាន​បន្តថា ពិសេស​ការបំរើ​សេវា​សា​ធារ​ណះ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ នៅក្នុង​មូលដ្ឋាន ជំរុញ​ការ​ល្បាត​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​ការផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព បើក​វេទិការ​សាធារណៈ ជូន​ប្រជាពលរដ្ឋ ដើម្បី​ទទួលបាន​នូវ​សំណូមពរ និង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ និង​ធ្វើការ​ដោះស្រាយ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា ជំរុញ​ចលនា​ប្រជា​ការពារ​ភូមិ ឃុំ ក្នុង​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​គ្រប់​ប្រភេទ រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម បាន​កាន់តែ​ល្អប្រសើរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ក៏បាន​បន្ថែមទៀតថា សូម​ឲ្យ​កងកម្លាំង​ទាំងអស់ ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ហាត់ពត់ លត់​ដំ សិក្សា​រៀនសូត្រ នូវ​វិជ្ជាជីវៈ​ជំនាញ និង​គោរព​នូវ​វិន័យ​ការចាត់តាំង ក្រមសីលធម៌ វិជ្ជាជីវៈ​ជា​នគរបាលជាតិ និង​ត្រូវមាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​កិច្ច​សហការគ្នា​ល្អ ជាមួយ​អង្គភាព​ពាក់ព័ន្ធ ក្នុង​កិច្ចសហប្រតិបត្តិការ​ណ៍​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស រក្សា​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ ស្របតាម​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ដែល​យើងទាំងអស់គ្នា កំពុងតែ​អនុវត្តន៍​៕ ល​