ស្នងការ​នគរបាល​ខេត្ត​កែប​ត្រូវបាន​ផ្លាស់ប្តូរ​ដាក់ជំនួសដោយ​ឧ​ត្ត​ម​សេនីយ៍ បែន តារា​

1267
ចែករម្លែក
  • 510
    Shares

ដោយៈមុនីរ័ត្ន/​ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​២២ ខែសីហា នេះ​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ីង សំអុល ស្នងការ​នគរបាល​ខេត្ត​កែប ត្រូវបាន​ផ្លាស់ប្តូរ​មកកាន់​តួនាទី​ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល និង​ដំឡើង​ឋានន្តរ​ស័​ក្ត​ជា​ឧ​ត្ត​ម​សេនីយ៍​ឯក​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ីង សំអុល

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ីង សំអុល ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង​ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល នៃ​អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៨​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ីង សំអុល បាន​ប្រាប់​រស្មី​កម្ពុជា លោក​ឧ​ត្ត​ម​សេនីយ៍ បែន តារា​ស្នងការរង​នគរបាល​ខេត្ត ព្រះសីហនុ ត្រូវ​មកកាន់​តំណែង​ជា​ស្នងការ​នគរបាល​ខេត្ត​កែប ជំនួស​រូបលោក​។​

​សូមជម្រាបថា លោក​ឧ​ត្ត​ម​សេនីយ៍ បែន តារា គឺជា​កូនប្រសារ​លោកស្រី ស៊ុយ សុផាន ឈ្មួញ​រកស៊ី​ដី​នៅ​កម្ពុជា​៕​សរន

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ីង សំអុល
#