ស្នងការ​នគរបាល​ខេត្ត​ឧបត្ថម្ភ​ដល់​ក្មេង​កំព្រា​៤​នាក់​ដែល​ឪពុកម្តាយ​ស្លាប់ចោល​

326
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​ដោយ​ក្តី​អាណិត​ស្រឡាញ់​ដល់​ក្មេង​កំព្រា​តូចៗ​៤​នាក់​បងប្អូន​ដែល​ឪពុកម្តាយ​របស់​ពួកគេ​បាន​ស្លាប់ចោល​នោះ​កាលពី​រសៀល​ថ្ងៃទី​១០​ខែវិច្ឆិកា​ឆ្នាំ​២០១៩​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ខូវ​លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង រួម​ដំណើរ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អៀរ​ប៊ុនធឿន​, លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​លុយ​ឌី​ណា​ស្នងការរង​។​លោក​បាន​ដឹកនាំ​ប្រតិភូ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ចុះ​សួ​សុខទុក្ខ​និង​បាន​នាំយក​អំណោយ​ជា​ថវិកា​និង​គ្រឿងឧបភោគ​បរិ​ភោ​មួយចំនួន​ទៅ​ឧបត្ថម្ភ​ដល់​ក្មេង​កំព្រា​៤​នាក់​នោះ​។​

​អំណោយ​ទាំងនោះ​រួមមាន​អង្ករ​ចំនួន​១៥០​គីឡូក្រាម​,​ត្រីងៀត​៤​គីឡូក្រាម​,​ទឹក​សុទ្ធ​២​កេស​,​មី​១០​កេស​,​ត្រីខ​៣​ឡូ​,​ទឹកត្រី​៣​យួរ​,​ទឹក​ស៊ី​អី​វ​៣​យួរ​,​ទឹកក្រូច​៦​កេស និង ថវិកា​ចំនួន ៣.២០០.០០០ រៀល ។​សូមបញ្ជាក់ថា​ក្មេង​កំព្រា​ទាំង​៤​នាក់​នេះ​ស្រី​៣​នាក់​និង​ប្រុស​ម្នាក់​ពួកគេ​ត្រូវ​ឪពុកម្តាយ​ស្លាប់ចោល​កាលពីពេល​ថ្មីៗ​នេះ​។​សព្វថ្ងៃ​ពួកគេ​កំពុង​រស់នៅ​យ៉ាង​លំបាក ក្នុង​កូនខ្ទម​ដ៏​តូច​មួយ ក្នុងភូមិ​សូ​ភី ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​៕S/​