ស្នងការ​នគរបាល​រាជធានី​ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត​ដល់​នគរបាល​ខណ្ឌចំការមន ដែលមាន​ស្នាដៃ​ក្នុងការ​បង្ក្រាប​បទល្មើស​

332
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩​នេះ បាន​ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត​ដល់​នគរបាល​ខណ្ឌចំការមន ដែលមាន​ស្នាដៃ​ក្នុងការ​បង្ក្រាប​បទល្មើស​។​

​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​បុក របស់លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ដែល​បាន​បង្ហោះ​ខ្លឹមសារ និង​រូបភាព​នៅ​ល្ងាច​ថ្ងៃនេះ បានសរសេរថា “​ខ្ញុំ​បាន​ឧបត្ថម្ភ​ដល់​អធិការដ្ឋាន​ខណ្ឌចំការមន ដែល​បាន​ខំប្រឹង​តាម​ចាប់​បុរស​ម្នាក់​រហូតដល់​ខេត្តព្រះវិហារ ដែល​បុរស​នោះ បាន​ចាក់​ជនជាតិ​ចិន​ជាច្រើន​កាំបិត បណ្តាលអោយ​ស្លាប់ និង​របួស​ម្តាយក្មេក និង​ប្រពន្ធ កាលពី​ថ្ងៃ​២៤ ខែធ្នូ ឆ្នាំ​២០១៨”​។​

​សូមជម្រាបថា អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន មាន​លោក​យិន សាន អធិការ និង លោក ហៀ​ង ថា​រ៉េត អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ ដែល​សកម្ម​ក្នុងការ​បង្ក្រាប​បទល្មើស​នានា ផ្តល់ជូន​នូវ​ភាពកក់ក្តៅ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌចំការមន ៕ ល​