ស្នងការ​រាជធានី​ភ្នំពេញ​អរគុណ​ការប្រឹងប្រែង​របស់​សម​ត្ថ​កិច្ច​ទាំងអស់

630
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​លោក​ឧត្ដមសេនីយ៍ឯក ស ថេត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​កោតសរសើរ​ការប្រឹងប្រែង​របស់​សមត្ថកិច្ច​ទាំងអស់​ហើយ​យើង​បន្ត​ប្រឹងប្រែង​ថែមទៀត​ដើម្បី​ជាតិ និង មាតុភូមិ ។

​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​២៣​ខែវិច្ឆិកា​ពី​ព្រះរាជ​ពិធីបុណ្យ​អ៊ំ​ទូក​ថ្ងៃ​ចុងក្រោយ​លោ​កស​ថេត​បាន​ចែក​អាហារសម្រន់​និង​ទឹកបរិសុទ្ធ​ជូន​ដល់​មន្ត្រីនគរបាល​ដែល​ឈរ​ប្រចាំការ​គ្រប់​គោលដៅ​ទាំង​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អក​អុំ​បុក សំពះ​ព្រះ​ខែ​។

​សូមបញ្ជាក់ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ ចេញ​របាយការណ៍​មួយ បង្ហាញថា នៅ​ថ្ងៃទី​២ នៃ​ព្រះរាជ​ពិធីបុណ្យ​អ៊ំ​ទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង អកអំបុក កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ សភាពការណ៍​សន្តិសុខ សណ្ដាប់ធ្នាប់ មាន​ភាពល្អប្រសើរ ដែលមាន​ប្រជាពលរដ្ឋ​មក​ចូលរួម​ប្រមាណ​៩០​ម៉ឺន​នាក់​ទៅ​១​លាន នាក់​គិត​ត្រឹម​ម៉ោង​១៧៖០០​នាទី ៕S/​

​ស្នងការ​រាជធានី​ភ្នំពេញ​អរគុណ​ការប្រឹងប្រែង​របស់​សម​ត្ថ​កិច្ច​ទាំងអស់