ស្នាក់ការ​សន្តិសុខ​៧៦១​ចាប់បាន​រថយន្ត​កែច្នៃ​ដឹកឈើ​ខុសច្បាប់​របស់​កូន​អ្នកធំ​ម្នាក់​

130
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ឈើ​គ្រឿងផ្ទះ​ពេញ​មួយ​រថយន្ត​កែច្នៃ​ត្រូវ​ស​ន្ថ្រ​កិច្ច​រឹបអូស​ទុក​ប្រគល់ជូន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា​បន្ត​នីតិវិធី​ច្បាប់​។​ប្រតិបត្តិការ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៣​មករា​ឆ្នាំ​២០២០​ចំណុច​អូរ​ឆ្លូង​ក្រោម​ស្ថិត​ក្នុងភូមិ​ស្រែអំពិល​ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​ដឹកនាំ​ដោយ​ប្រធាន​ស្នាក់ការ​សន្តិសុខ​៧៦១​លោក​សាក់​សុ​គុណ​។​

​ឈើ​សង្ស័យ​ល្មើសច្បាប់​ត្រូវបាន​គេ​បញ្ជាក់ថា​ជា​របស់​ស្ត្រី​ម្នាក់​ឈ្មោះ​ម៉ៅ​កូនស្រី​របស់លោក​យោធា​ស័គ្គ​ធំ​ម្នាក់​កំពុង​បម្រើកា​ងារ​នៅ​ខេត្តមណ្ឌលគិរី​ដែល​បាន​បំផុសបំផុល​ឱ្យ​ពលរដ្ឋ​កាប់​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​កាប់​យកមក​លក់​ឱ្យ​ស្ត្រី​រូបនោះ​។​

​ប្រធាន​ស្នាក់ការ​សន្តិសុខ​៧៦១​លោក​សាក់​សុ​គុណ​ថា​ឈើ​បង្ក្រាប​បានជា​ប្រភេទ​ឈើ​អារ​ជ្រៀក​ជា​គ្រឿងផ្ទះ​គ្មាន​ច្បាប់​ត្រឹមត្រូវ​ហើយ​សង្ស័យថា​ម្ចាស់​យកទៅ​ធ្វើ​អាជីវកម្ម​។​ប្រធាន​ស្នាក់ការ​ដដែល​បន្តថា ទម្រាំ​ចាប់​រថយន្ត​នេះ​បាន​គឺ​ត្រូវ​ពួនស្ទាក់​ព្រោះ​មាន​មនុស្ស​ច្រើន​នាក់​មើលផ្លូវ​ឱ្យ​ឡាន​បទល្មើស ។​ចំពោះ​ចំនួន​ឈើ​នៅ​ពុំទាន់​បាន​វាស់វែង​នៅឡើយ​ទេ​ដោយ​កំពុង​ប​ញ្ជួ​ន​មក​ស្នាក់ការ​បណ្តោះអាសន្ន​សិន​៕S/​