ស្នាដៃ​ប្លែកៗ​អស្ចារ្យ​ដែល​បង្ហាញ​ក្នុង “​បុណ្យ​គំនូរ​លើ​រាងកាយ​ពិភពលោក​”

245
ចែករម្លែក

បុណ្យ​គំនូរ​លើ​រាងកាយ​ពិភពលោក ឬ World Bodypainting Festival លើក​ទី​២២ បាន​ប្រព្រឹត្តទៅ​យ៉ាង​អធិក​អ​ធ័​ម កាលពី​ចុង​សប្ដាហ៍​មុន​។
​ ​
នៅក្នុង​ពិធីបុណ្យ​ដែល​បាន​រៀបចំឡើង​នៅ​ក្រុង​ក្លា​ហ្គិ​ន​ហ្វឺត (Klagenfurt) ប្រទេស​អូទ្រីស​នេះ​មានការ​ចូលរួម​ពី​បណ្ដា វិចិត្រករ​មកពី ៥០ ប្រទេស​ជុំវិញ​ពិភពលោក​ដើម្បី​បង្អួត​ស្នាដៃ​ប្លែកៗ​អស្ចារ្យ​របស់ខ្លួន​ព្រមទាំង​ដើម្បី​ដណ្ដើម​រង្វាន់ ជ័យលាភី​ផងដែរ​។
​ ​
​វិចិត្រករ និង​ម៉ូ​ដែល​បាន​ចំណាយពេល​រហូតដល់​ទៅ ៦ ម៉ោង​នៅក្នុង​ការបង្ហាញ​សម្រស់​នៃ​ទម្រង់​សិល្បៈ​បុរាណ មួយ​នេះ​។ ពិធីបុណ្យ​នេះ​រៀបចំ​ឡើងជា​ផ្នែក​មួយ​នៃ​ពិព័រណ៍​ម៉ូត និង​កម្មវិធី​តន្ត្រី​ដ៏​ធំ​ដោយ​ទាក់ទាញ​អ្នកទស្សនា បាន​រហូតដល់​ទៅ​រាប់ម៉ឺន​នាក់​៕ ប្រែ​សម្រួលៈ​ខុម​