ស្នាដៃ​ស្អាតៗ​គួរឱ្យ​ស្ញើ​ច​សរសើរ​ដែល​អ្នក​អាជីព​សុំ​ខ្មាស់​

382
ចែករម្លែក

​ការ​កាត់​តម្រឹម​កូនដើម​ឈើ​ឱ្យចេញ​ជា​រូបរាង​ផ្សេងៗ ដូចជា​សត្វ​ជាដើម​មិនមែនជា ការងារ​ងាយស្រួល​ឡើយ ព្រោះ​វា​ជា​សិល្បៈ​ម្យ៉ាង​ដែល​ទាមទារ​ការហ្វឹកហាត់ និង​ភាព​អំណត់​ខ្ពស់​។​
​ ​
ដូចនេះ បើ​ក្រឡេកមើល​កូន​ដើមឈើ​មាន​រូបរាង​ជាស​ត្វ​ខុសៗ​គ្នា​យ៉ាង​ស្រស់ស្អាត គួរឱ្យ​ចាប់ចិត្ត​ទាំងនេះ អ្នក​ប្រហែលជា​យល់ថា​វា​ជា​ស្នាដៃ​របស់​អ្នក​ថែ​សួន​អាជីព​។ ប៉ុន្តែ​បើ​អ្នក​ពិតជា​គិត​បែប​នោះ​មែន វា​ខុសស្រឡះ​។
​ ​
​តាមពិត​ទាំងនេះ​ជា​ស្នាដៃ​របស់​អ្នក​មិនមែន​អាជីព​មួយចំនួន ដែល​រស់នៅ​ក្នុងប្រទេស អង់គ្លេស​។ ពួកគាត់​និយាយថា ពួកគាត់​មិនមែនជា​អ្នក​ថែ​សួន​អាជីព​ទេ ប៉ុន្តែ​ដោយ​ក្ដី ស្រលាញ់​ចូលចិត្ត ពួកគាត់​បាន​ហ្វឹកហាត់​ជាច្រើន​ឆ្នាំ​។

​ពួកគាត់​បាន​គូសបញ្ជាក់ថា ពួកគាត់​គ្រាន់តែ​ប្រើ​ឧបករណ៍​សាមញ្ញៗ​មួយចំនួន ប៉ុណ្ណោះ ប៉ុន្តែ​ត្រូវការ​ភាព​អត់ធ្មត់​ខ្ពស់ ទើប​ស្នាដៃ​ចេញមក​ស្អាត​បែបនេះ​៕ ប្រែ​សម្រួលៈ​ខុម