ស្នាម​ព្រះធរណី​ហែក​យ៉ាង​ធំ​នៅ​កេ​ន​យ៉ា រីក​កាន់តែ​ធំ​

1753
ចែករម្លែក

​ស្នាម​ព្រះធរណី​ហែក​យ៉ាង​ធំ​មួយ​ដែល​លាតសន្ធឹង​ជាច្រើន​គីឡូម៉ែត្រ បានបង្ហាញ​វត្ត​ភ្លាមៗ​គួរឱ្យ ភ្ញាក់ផ្អើល​នៅក្នុង​ប្រទេស​កេ​ន​យ៉ា នា​ភាគ​និរតី​ដែល​ស្ថិតក្នុង​ទ្វីបអាហ្វ្រិក នេះ​បើ​យោងតាម គេហទំព័រ​ម៉េ​លអន​ឡាញ ចុះផ្សាយ​កាលពី​ថ្ងៃទី​៥ ខែមេសា​។

​តាមរយៈ​រូបភាព​ខាងក្រោម​បង្ហាញថា ព្រះធរណី​ហែក​ដែល​បន្ត​រីក​កាន់តែ​ធំ​ខាងលើនេះ បានធ្វើឱ្យ​កំណាត់​ផ្លូវ​ហាយវ៉េ ណៃ​រ៉ូ​ប៊ី​-​ណា​រ៉ុ​ក ( Nairobi-Narok) បាក់ស្រុត និង​ហែក​ដាច់​ជា ២ គួរឱ្យខ្លាច​។​

​ហើយ​ពេលនេះ តាមរយៈ​អត្ថបទ​ចុះផ្សាយ​មួយ​សម្រាប់​គេហទំព័រ The Conversation ក្រុម​អ្នកស្រាវជ្រាវ​បាន​អះអាងថា ក្នុង​រយៈពេល​រាប់លាន​ឆ្នាំ​ខាងមុខ​ទ្វីបអាហ្វ្រិក​អាច​នឹង​ហែក ជា​២៕ ប្រែ​សម្រួល​: ខុម​