ស្នាម​សាក់​គួរឱ្យ​ទាក់ទាញ​បំផុត​ជុំវិញ​ពិភពលោក

707

​ជាទូទៅ នារីៗ​ស្រឡាញ់​សម្រស់​របស់ខ្លួន​ណាស់ ជាពិសេស​ស្បែក​របស់​ពួកគេ​តែម្តង​។ ពួកគេ​ថែរក្សា​ស្បែក​មិន​ងាយ​ឱ្យ​មុត ឬ​មាន​ស្នាម​ដាច់រយះ ឬ​សម្លាក​ឡើយ​។ ទោះជា​យ៉ាងណា សម្រាប់​នារី​ទាំងនេះ​បែរជា​ពេញចិត្ត​ចាក់​ពេញ​ខ្លួន​ខូច​ស្បែក​អស់​ទៅវិញ​។​

​ទាំងនេះ​ជា​ស្នាដៃ​របស់​វិចិត្រករ​ចាក់​សាក់​រាប់រយ​នាក់ ដែល​ត្រូវ​បានបង្ហាញ​តាមរយៈ​សៀវភៅ​ថ្មី មួយ​ក្បាល​ស្តីពី​សិល្បៈ​ចាក់​សាក់​លើ​រាងកាយ​មកពី​ទូទាំង​ពិភពលោក​។

​សៀវភៅ​ដែលមាន​ឈ្មោះថា TTT: Tattoo ខាងលើនេះ​បង្ហាញ​ពី​ការចាក់​សាក់​បែប​ទាន់សម័យ គួរឱ្យ​ចាប់អារម្មណ៍​។ សៀវភៅ​នេះ​មាន​រូបសាក់​ដល់​ទៅ​ជាង ៣០០ ដែល​គេ​ចាត់ទុកថា​ជា​ស្នាម សាក់​ស្អាតៗ​បំផុត​ក្នុង​ពិភពលោក​។

​តោះ​! បើ​ចង់​ជ្រាប​កាន់តែច្បាស់​ថា តើ​វា​ស្រស់ស្អាត​ប៉ុណ្ណា សូម​មើល​រូបភាព​ខាងក្រោម ទាំងអស់គ្នា​៕ ប្រែ​សម្រួល​: ខុម​