ស្នូរ​ផ្ទុះ​លាន់​ឮ​ពេញ​ក្រុង​ដា​ម៉ាស អាមេរិក បារាំង​និង​អង់គ្លេស​ចាប់ផ្តើម​វាយប្រហារ​លើ​ស៊ី​រី​

3711
ចែករម្លែក
  • 1.5K
    Shares

​សហរដ្ឋអាមេរិក អង់គ្លេស​និង​បារាំង កាលពី​ថ្ងៃ​សុក្រ​បានចាប់ផ្តើម​វាយប្រហារ​ជា​ការពិន័យ​លើ​របប​គ្រប់គ្រង​ស៊ី​រី​របស់​ប្រធានាធិបតី បាស​សា អាល់​អាសាត នៅក្នុង​ការឆ្លើយតប​ចំពោះ​ការវាយប្រហារ​ដោយ​អាវុធ​គីមី​ចុងក្រោយ​។​

កងការពារអាសស៊ីរីក៏បានធ្វើការបាញ់ចូលក្នុងអាកាស តែមិនដឹងថាបាញ់យន្តហោះឬកាំជ្រួចសត្រូវទេ

​ភ្លាមៗ បន្ទាប់​ពី​ប្រធានាធិបតី ត្រាំ របស់​អាមេរិក​ប្រកាស​អំពី​ចំណាត់ការ​នេះ ការផ្ទុះ​ខ្លាំងៗ​ត្រូវបាន​គេ​ឮ​នៅក្នុង​រដ្ឋធានី​ដា​ម៉ាស​របស់​ស៊ី​រី ដែល​ជា​សញ្ញា​បញ្ជាក់​ពី​វគ្គ​ថ្មី​​មួយ​ក្នុង​សង្គ្រាម​ស៊ីវិល​ចំណាស់​៧​ឆ្នាំ​ដ៏​ព្រៃផ្សៃ​មួយ​នេះ​។​

​ត្រាំ បាន​និយាយ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ទៅកាន់​ប្រជាជាតិ​កាលពី​យប់​ថ្ងៃ​សុក្រ​ថា​«​មុន​នេះ​បន្តិច​ខ្ញុំ​បាន​បញ្ជា​កងកម្លាំងប្រដាប់អាវុធ​អាមេរិក​ធ្វើ​ការវាយប្រហារ​ចំ​​ៗ​គោលដៅ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អាវុធ​គីមី​របស់​ជន​ផ្តាច់ការ បាស​សា អាល់​អាសាត​»​។​

​លោក​បាន​បន្តថា​«​ប្រតិបត្តិការ​រួមគ្នា​ជាមួយ​បារាំង​និង​អង់គ្លេស​ឥឡូវ​កំពុង​ធ្វើ​ឡើង​។​យើង​អរគុណ​ពួកគេ​ទាំង​ពីរ​។​ការសម្លាប់​រង្គាល​នេះ​បាន​រាល​ដល់​ការប្រើ​សព្វាវុធ​គីមី​​ដោយ​របប​គួរអោយខ្លាច​មួយ​»​។​

​មន្ត្រី​អាមេរិក​ម្នាក់​បាន​និយាយថា ការវាយប្រហារ​សំដៅ​ទីតាំង​ផលិត​គីមី​។​មន្ត្រី​ម្នាក់​ទៀត​បាន​និយាយថា គ្រាប់បែក​ច្រើន​ប្រភេទ​ណាស់​ត្រូវបាន​ប្រើ និង​គោលដៅ​សំ​​រាប់​វាយប្រហារ​ក៏​ច្រើន​ដែរ​។​

​ត្រាំ​ក៏បាន​ព្រមាន​រុស្ស៊ី​និង​អ៊ីរ៉ង់​ថា​កុំ​កាន់ជើង​របប​គ្រប់គ្រង​ក្រុង​ដា​ម៉ាស​។​

​លោក​បាន​និយាយ​ដូច្នេះ​ថា​«​រុស្ស៊ី​ត្រូវតែ​សំរេចចិត្ត ថា​តើ​ខ្លួន​បន្ត​ដើរ​ក្នុង​ផ្លូវ​ងងឹត​នេះ ឬ​ចូលរួម​ជាមួយ​ប្រជាជាតិ​មាន​អរិយ្យធម៌​នានា​ជា​កម្លាំង​សំរាប់​ស្ថិរភាព​និង​សន្តិ​​ភាព​ដែរ​ឬ​អត់​»​។​

​ការវាយប្រហារ​នេះ​ត្រូវបាន​រំពឹងទុក​ចាប់តាំងពី​មាន​ការលេចឡើង​រូបភាព​មនុស្ស ជា​ពិសេស​កុមារ​រង​ឧស្ម័ន​ពុល​នៅ​សង្កាត់​ជាយក្រុង​ដា​ម៉ា​ដ កន្លែង​ដែល​កងកម្លាំង​​រដ្ឋាភិបាល​វាយ​បណ្តេញ​ក្រុម​ឧទ្ទាម​ដែល​លោក​ខាងលិច​គាំទ្រ​៕​ដោយ​៖​វាសនា​

រដ្ឋមន្រ្តីការពារជាតិអាមេរិក ថ្លែងប្រាប់អំពីការវាយប្រហារលើស៊ីរី