ស្នើ​ម្ចាស់​ជលយាន​និង​ម្ចាស់​កំពង់ដ​ទទឹង​បើកបរ​តិចៗ​និង​ហាម​បើកបរ​ក្បែរ​ច្រាំងទន្លេ​

577
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​ដើម្បី​ការពារ​ការខូចខាត​ផលដំណាំ​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​និង​ការបាក់​ច្រាំងទន្លេ​នា​រដូវ​ទឹកទន្លេ​ឡើង​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ស្នើឱ្យ​ម្ចាស់​ជលយាន​គ្រប់​ប្រភេទ​និង​ម្ចាស់​កំពង់ដ​ទទឹង​ទាំងអស់​ត្រូវ​បើក​បន្ថយល្បឿន​ឱ្យនៅ​ត្រឹម​២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​និង​ហាម​បើកបរ​ក្បែរ​ច្រាំងទន្លេ​ជាដាច់ខាត​។​

​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​សារព័ត៌មាន​យើង​ទទួលបាន​កាលពី​ថ្ងៃទី​១១​កញ្ញា​២០១៩​។​ក្នុង​សេចក្តីជូនដំណឹង​នេះ​មានន័យថា​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​កិត្តិយស​សូម​ជម្រាបជូន​ដំណឹង​ដល់​ម្ចាស់​ជលយាន​ជលយាន​យន្ត​ដឹក​អ្នកដំណើរ​ភ្ញៀវ​ទេសចរណ៍​ដឹកទំនិញ​និង​ម្ចាស់​កំពង់ដ​ទទឹង​ទាំងអស់​ដែល​កំពុង​ធ្វើ​អាជីវកម្ម​តាម​ដង​ទន្លេមេគង្គ​ទន្លេសាប​។​

​ទន្លេបាសាក់​ក្នុង​ដែនទឹក​រាជធានី​ភ្នំពេញ​ឱ្យបាន​ជ្រាបថា​ដើម្បី​ធានា​នូវ​សុខុមាលភាព​សេចក្តីថ្លៃថ្នូរ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវទឹក​ការពារ​ការខូចខាត​ផលដំណាំ​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​និង​ការបាក់​ច្រាំងទន្លេ​នា​រដូវ​ទឹកទន្លេ​ឡើង​នេះ​ស្នើ​ម្ចាស់​ជលយាន​ជលយាន​យន្ត​គ្រប់​ប្រភេទ​និង​ម្ចាស់​កំពង់ផែ​ទទឹង​ទាំងអស់​អនុវត្ត​នូវ​វិធានការ​ដូចខាងក្រោម​៖

១,​ត្រូវ​បំពាក់​ឧបករណ៍​ការពារ​សុវត្ថិភាព​ឱ្យបាន​គ្រប់គ្រាន់​ត្រូវមាន​ពោង​ក្បួន​ពោង​កង​អាវ​ពោង​ប្រដាប់​ពន្លត់​អគ្គិភ័យ​នៅលើ​គ្រប់​មធ្យោបាយ​។​២,​ពេលធ្វើ​ចរាចរ​ចេញ​ឬ​ចូលក្នុង​ដែនទឹក​រាជធានី​ភ្នំពេញ​ត្រូវ​បើក​បន្ថយល្បឿន​នៅត្រឹម​២០​គ​.​ម​ក្នុង​មួយ​ម៉ោង​និង​ហាម​បើកបរ​ក្បែរ​ច្រាំងទន្លេ​ដែលជា​ហេតុ​បណ្តាលឱ្យ​បាក់​ដី​មាត់ច្រាំង​ទន្លេ​ប៉ះពាល់​ដល់​ផលដំណាំ​និង​ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋ​។​

៣,​មិនត្រូវ​ផ្ទុក​អ្នកដំណើរ​ភ្ញៀវ​ទេសចរណ៍​ឬ​ទំនិញ​លើស​ចំណុះ​ផ្ទុក​។​៤,​ការបើកបរ​នាពេល​យប់​ត្រូវមាន​ភ្លើង​បំភ្លឺ​ឱ្យបាន​ត្រឹមត្រូវ​។​៥,​ត្រូវ​រៀបចំ​ផ្លូវ​ឡើង​ចុះ​កំពង់​ដ៏​ចម្លង​ឱ្យ​បានល្អ​ស្អាត​មិន​រអិល​ឬ​ផុង​ស្រុត​។​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​រាល់​ម្ចាស់​ផល​យាន​ជលយាន​យន្ត​គ្រប់​ប្រភេទ​និង​កន្លែង​ទទួលរ​ម្ចាស់​កំពង់ដ​ទទឹង​នឹង​អនុវត្ត​នូវ​សេចក្តីជូនដំណឹង​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​៕S/​

#