ស្នៀត​លាក់​ព្រី​យ៉ុង​សម័យថ្មី​ដែល​អ្នក​នឹកស្មាន​មិន​ដល់​

1643
ចែករម្លែក

កាលពីពេល​ថ្មីៗ​នេះ និស្សិត​ស្រី​ម្នាក់​បង្ហាញ​ស្នៀត​ថ្មី​គួរឱ្យ​ចាប់អារម្មណ៍​របស់ខ្លួន នៅក្នុង​ការ​លាក់ ព្រី​យ៉ុង​កុំឱ្យ​គ្រូ​ចាប់បាន​។ តាមរយៈ​រូបភាព​នេះ​បង្ហាញថា នាង​បាន​លាក់​ព្រី​យ៉ុង​ក្នុង​ក្រចកដៃ នៅពេល​នាង​ចូល​ប្រឡង​រូបវិទ្យា ហើយ​អាច​ចាត់ទុកបាន​ថា​វា​ជា​ស្នៀត​ថ្មី​ដែល​អ្នក​នឹកស្មាន​មិន​ដល់​។​

​តាមរយៈ​សារ​មួយ​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម និស្សិត​ស្រី​អង់គ្លេស​ឈ្មោះ ប្លា​ត់ រៀ​ភើ (Blood_Reaper) ដែលជា​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម Reddit បានបង្ហាញ​ពី​វិធី ដែល​នាង​សរសេរ​រូបមន្ត លើ​ផ្ទាំង​ក្រដាស​ដ៏​តូច ហើយ​បិទ​វា​ផ្ជា​ប់​នឹង​ក្រចកដៃ​របស់​នាង​។​

​បណ្តា​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​បាន​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​ជុំវិញ​វិធី​ដែល​នាង​លាក់​ព្រី​យ៉ុង​ដោយ​អ្នកខ្លះ​សរសើរ​នាង​ហើយ​អ្នក​ខ្លះទៀត​រិះគន់​នាង​ដែល​មិនបាន​រម្លឹក​មេរៀន​មុនពេល​ប្រឡង​ឬ​មិនចេះ​សូម្បី​រូបមន្ត​មូលដ្ឋាន ៕ ​ប្រែ​សម្រួលៈ ខុម​