ស្នេហ៍​ប៉ះចំ​អ្នក​ស្រលាញ់​បរិស្ថាន​ដូចគ្នា សម្រេចចិត្ត​រៀបការ​ក្នុងព្រៃ​យ៉ាង​សាមញ្ញបំផុត​

380
ចែករម្លែក

អាពាហ៍ពិពាហ៍​ជា​រឿង​សំខាន់បំផុត​ក្នុង​ឆាកជីវិត​មនុស្ស​គ្រប់រូប ហេតុដូច្នេះ​បានជា អ្នកមាន​លទ្ធ​មិន​ថា​តិច ឬ​ច្រើន​តែងតែ​ខំប្រឹង​រៀបចំ​វា​ឱ្យ​ហ៊‌ឹ​ក​ហ៊ា​ក់​តាម​ដែល​អាចធ្វើ ទៅបាន ដើម្បី​បង្ហាញ​ពីមុខ​មាត់​ក្នុងសង្គម កុំឱ្យ​ចាញ់​គេ ឬ​ខ្មាស​គេ​។

​ប៉ុន្តែ​សម្រាប់​គូស្នេហ៍​មួយគូ​នេះ​បែរជា​មានគំនិត​ចម្លែក​ខុសគេ ដោយ​សុខចិត្ត​ធ្វើ​ពិធី រៀបការ​សាមញ្ញ​បំផុត​នៅក្នុង​ព្រៃ​។ កូនក្រមុំ​ឈ្មោះ ក្លូ (Chloe) និង​កូនកំលោះ​ឈ្មោះ ចូ​ស័​រ ស្ទ្រី​ង​ហ្គើ​- ហល (Joshua Stringer-Hall) មកពី​វ៉​ស្ទ័​រ​សៀ (Worcestershire) ប្រទេស​អង់គ្លេស ដែល​បាន​ស្គាល់គ្នា​តាំងពី​ឆ្នាំ​២០១៣​បានសម្រេច​ចិត្ត​រៀបការ​ក្នុង ព្រៃ​ចម្លែក ខុសគេ​កាលពី​ខែឧសភា កន្លងទៅ​។​
​ ​
ប្ដី​ប្រពន្ធ​ថ្មីថ្មោង​ដែលមាន​វ័យ ២៥ ឆ្នាំ​ស្របាល​គ្នា​នេះ​បាន​រៀបការ​នៅ​រមណី​ដ្ឋា​ន ធម្មជាតិ Woodland Tipis and Yurts ដោយ​ចំណាយ​អស់ប្រាក់​ត្រឹមតែ ១៥.០០០ ដុល្លារ​ប៉ុណ្ណោះ​។​
​ ​
នៅក្នុង​ថ្ងៃ​ដ៏​សំខាន់​មានតែ​ម្តង​ក្នុង​មួយជីវិត​នេះ កូនក្រមុំ ក្លូ ដែលជា​គ្រូបង្ហាត់​របាំ​បា​ឡេ សុខចិត្ត​ស្លៀក​រ៉ូ​ប​អាពាហ៍ពិពាហ៍​មួយ​ទឹក​តម្លៃ​ត្រឹមតែ ៦៥ ដុល្លារ​ប៉ុណ្ណោះ ចំណែក ឯ​ប្ដី​របស់​នាង​ដែលជា​អ្នកគ្រប់គ្រង​ផ្នែក​ទំនាក់ទំនង​នៅ​ក្រុមហ៊ុន Network Rail ស្លៀក​តែ​ខោ​ខូវប៊យ​យ៉ាង​សាមញ្ញ​បំផុត ក្រោម​វត្តមាន​ចូលរួម​អបអរ​ពី​សាច់ញាតិ និង​មិត្តភក្តិ​ប្រមាណ ៣០ ទៅ ៤០ នាក់​។​

​និយាយ​ពី​ម្ហូបអាហារ​ទទួលភ្ញៀវ​ក៏​សាមញ្ញៗ​ទៅទៀត​។ តោះ​! បើ​ចង់​ជ្រាប​កាន់តែ ច្បាស់ សូម​មើល​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួលៈ​ខុម