ស្នេហ៍​រវាង​នាយ​ព្រែក និង​កញ្ញា​ស្រី​តី ដើរ​ដល់​ផ្លូវបែក​ជា​ពីរ​

269
ចែករម្លែក

​ភ្នំពេញ​៖ ពិតជា​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម ដោយសារតែ​តារា​កំប្លែង ល្បី​នាយ ព្រែក ដែលជា​កូនប្រុស​របស់​យាយ យ៉យ បាន​ផ្ទុះ​ដំណឹង​ឈានដល់ ផ្លូវ​ផ្តាច់​ពាក្យ ជាមួយនឹង​គូ​ដណ្តឹង​របស់ខ្លួន ហើយ​ខណៈ​ម្ខាងៗ បង្ហោះ​សារ ក្លាយជា​អ្នក​នៅ​លីវ រៀងៗ​ខ្លួន​។​

ពិតជា​គួរឱ្យ​ចាប់អារម្មណ៍ នៅពេល​មហាជន បាន​សារ​របស់​កញ្ញា ស្រី​តី ដែលជា គូ​ដណ្តឹង​របស់​នាយ​ព្រែក បាន​សរសរ កាលពី​ថ្ងៃទី​១៤ ខែសីហា កន្លង មកនេះ​ថា “​កាលដែល​ត្រឡប់មក​ប្រើ​ជីវិត​ម្នាក់ឯង​ហើយ​ដើរ​ចេញពី​កន្លែង​ដែល​តែងតែ​ធ្វើអោយ យើង​ឈឺចាប់ កន្លែង​ដែល​យើង​ធ្លាប់បាន​គេ​មិន​ផ្ដល់​តម្លៃ ទើប​យើង​ដឹងថា​ជីវិត​របស់ យើង​មានន័យ​បំផុត​… ទោះ​កន្លងមក ធ្លាប់​ល្ងង់​ឆ្អែតឆ្អន់ ក៏​មិនបាន​បន្ទោស​ខ្លួនឯង ចាត់ទុកជា​បទពិសោធ​ន៍ ចាត់ទុកជា​មេរៀន​ជីវិត … សំខាន់​ពេលនេះ​មាន​អារម្មណ៍ ធូរស្រាល Single life”​។​

សារ​បែបនេះ ត្រូវបាន​មហាជន​យល់ថា ចំណង​ស្នេហ៍​របស់​នាយ​ព្រែក និង​គូ​ដណ្តឹង ដែល​បាន​ភ្ជាប់ពាក្យ​ជាមួយគ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ឈានដល់​ផ្លូវបែក គ្នា​ហើយ ខណៈ​អ្នក​ទាំងពីរ កន្លងមក ជា​គូស្នេហ៍​បង្ហាញ​ភាព​ផ្អែមល្ហែម និង​ធ្វើ​ឲ្យ​អ្នក គាំទ្រ​ជាច្រើន កោតសរសើរ លួច​ច្រណែន​ជាខ្លាំង ។​
​ ​
​ចំណែក​ក្រឡេក​ទៅ​មើល​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់នាយ​ព្រែក​វិញ​ក៏បាន​បង្ហោះ​សារ​មួយ ដែរ​ថា “​ជាការ​ពិតណាស់ ថ្ងៃ​នៃ​ការចាប់​ផ្ពើ​ម នៃ​ការស្រឡាញ់​យើង​មិនដែល​គិតដល់ ថ្ងៃ​ឈឺចាប់ នៃ​កា​រខ​ណ្ខ​ចែក​ទេ​។ កិ​ត្ដិ​យស និង​សេចក្ដីថ្លៃថ្នូរ​យើង​ត្រូវ​រក្សារ​អោយ​គ្នា ទៅវិញទៅមក​ជានិច្ច ទោះ​ស្ថិតក្នុង​ដំណាក់កាល​បែបណាក៏ដោយ​ជួបគ្នា​ជា​និស្ស័យ ការ​ខ​ណ្ខ​ចែកជា​ការសម្រេច​ចិ​ត្ដរបស់​មនុស្ស មូលហេតុ​ពិត គឺ​ស្ថិតក្នុង​ចិ​ត្ដ​រក្សាទុក ជា​អាថ៌កំបាំង សូម​អរគុណ​បងប្អូន ដែល​ស្រឡាញ់​ចូលចិត្ត ជូនពរ​បងប្អូន​សំណាងល្អ សុខ​សប្បាយ​ទាំងអស់គ្នា​”​។​

ក្រោយ​អ្នក​ទាំងពីរ បង្ហោះ​សារ​រៀងខ្លួន ទើប​អាច​បញ្ជាក់ថា ដំណឹង​លិចឮ​ដ៏​រសើប​ថា អ្នក​ទាំងពីរ បាន​ប្រេះស្រាំ​នឹង​គ្នា​នោះ ជាការ​ពិត ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខ្លះ​មានការ​ខក ចិត្ត និង​ចាប់អារម្មណ៍​យ៉ាងខ្លាំង​៕ ដោយ បូ​រិ​ន​

#