ស្បូនស្រុត មាន​រោគសញ្ញា​អ្វីខ្លះ​?

302
ចែករម្លែក

ស្បូនស្រុត កើតឡើង​នៅពេល​សាច់ដុំ​អាង​ត្រគាក និង​សរសៃពួរ​យារ​ធ្លាក់ និង​ចុះខ្សោយ ដែល​មិនអាច​ទ្រទ្រង់​ស្បូន​បាន ដែលជា​ហេតុ​ធ្វើ​ឲ្យ​ស្បូន​ត្រូវ​ស្រុតចុះ​ទៅក្នុង ឬ​ចេញពី​ទ្វារមាស​។​

​ស្បូនស្រុត​អាច​កើតឡើង​ចំពោះ​ស្ត្រី​គ្រប់​វ័យ ប៉ុន្តែ​ជា​ញឹកញាប់​វា​ច្រើន​កើតមានឡើង​ចំពោះ​ស្ត្រី​ក្រោយ​អស់​រដូវ​ដែល​ធ្លាប់​សម្រាក​កូន​តាម​ទ្វារមាស​ម្ដង ឬ​ច្រើនដង​។​

​ការចុះ​ខ្សោយ​នៃ​សាច់ដុំ​ឆ្អឹង​អាង​ត្រគាក​ដែល​នាំ​ឲ្យ​ស្បូនស្រុត​អាច​បណ្តាលមកពី ៖

• ការខូចខាត​ជាលិកា​ទ្រទ្រង់​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ និង​ការ​សម្រាលកូន​
• ធ្វើការ​ធ្ងន់​
• ការបាត់បង់​អ័រម៉ូន estrogen​។​

​ការ​ស្បូនស្រុត​កម្រិត​ស្រាល​នឹងមិន​ផ្ដល់​ជាស​ញ្ញា​ដែលជា​ផល​រំខាន​ដល់​ការរស់នៅ​របស់​ស្ត្រី​នោះឡើយ ហើយក៏​មិនត្រូវ​ធ្វើការ​ព្យាបាល​នោះទេ​។​

​ប៉ុន្តែ​ប្រសិនបើ​ការ​ស្បូនស្រុត​មាន​ភាព​ធ្ងន់ធ្ងរ ស្ត្រី​អាចមាន​រោគសញ្ញា​ដូចជា ៖

• មាន​អារម្មណ៍​ធ្ងន់ៗ ឬ​មាន​អ្វីមួយ​ទល់​ចេញមកក្រៅ​នៅក្នុង​ឆ្អឹង​អាង​ត្រគាក​
• ជាលិកា​លៀន​ចេញពី​ទ្វារមាស​
• បញ្ហា​នោម ដូចជា ការ​លេច​ទឹកនោម ឬ​ស្ទះ​ទឹកនោម​
• បញ្ហា​នៃ​ចលនា​ពោះវៀន​
• ការឈឺ​ឆ្អឹងខ្នង​
• មាន​អារម្មណ៍​ថា​ដូចជា​កំពុង​អង្គុយ​នៅលើ​គ្រាប់​បាល់​តូច​មួយ ឬ​ដូចជា​កំពុងមាន​អ្វីមួយ​ចេញពី​ទ្វារមាស​
• មាន​អារម្មណ៍​ថា​ដូចជា​ធូររលុង​នៅពេល​រួមភេទ​
• រោគសញ្ញា​នឹង​ធូរស្រាល​នៅពេល​ព្រឹក និង​កាន់តែ​ធ្ងន់ធ្ងរ​នៅពេល​យប់​៕ ដោយៈ health.com.kh