ស្បៀងអាហារ និង​វិស័យ​កសិកម្ម​ដើរតួនាទី​សំខាន់ មិន​ត្រឹមតែ​ការធ្វើ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជំរុញ​ការអភិវឌ្ឍ​ន៍ក្នុង​វិស័យ​ទេសចរណ៍​និង​បរិស្ថាន​ ​ ​

272

(សៀមរាប​)៖​ប្រទេស​កម្ពុ​ជាមាន​កិត្តិយស​ណាស់​ដែល​ត្រូវបាន​ជ្រើសរើស​ជាទី​កន្លែង​សម្រាប់​កិច្ចប្រជុំ​លើក​ទី​២​ថ្នាក់​រដ្ឋមន្ត្រី​កសិកម្ម​នៃ​បណ្តា​ប្រទេស​មហា​អនុតំបន់​ទន្លេមេគង្គ​ក្នុង​គោលបំណង​សំខាន់​ធ្វើការ​អនុម័ត​គាំទ្រ​រួមគ្នា​លើ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ជំរុញ​ខ្សែសង្វាក់​តម្លៃ​ផលិតកម្ម​កសិកម្ម​ប្រកបដោយ​សុវត្ថិភាព និង​ភាតរ​បរិស្ថាន​ក្នុង​មហា​អនុតំបន់​មេគង្គ​និង​ផែនការ​សកម្មភាព​សៀមរាប​២០១៨- ២០២២​ ធ្វើ​បច្ចុប្បន្នភាព​នៃ​ការអនុវត្ត​ន៍កម្មវិធី​គាំទ្រ​វិស័យ​កសិកម្ម​ជំហាន​ទី​២(CASP II)​និង​លើកកម្ពស់​ការផ្សារភ្ជាប់​មហា​អនុតំបន់​មេគង្គ ព្រមទាំង​ប្រារព្ធ​លើក​ទី​២៥​នៃ​កម្មវិធី​អភិវឌ្ឍន៍​ក្នុង​មហា​អនុតំបន់​មេគង្គ​។​

​លោក វេ​ង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែង​ក្នុង​ពិធី​បើក កិច្ចប្រជុំ​លើក​ទី​២​ថ្នាក់​រដ្ឋមន្ត្រី​កសិកម្ម​នៃ​មហា​អនុតំបន់​មេគង្គ​ប្រជុំ​នៅ​សៀមរាប​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា​ថា​៖​កិច្ចប្រជុំ មាន​សារសំខាន់​ដើម្បី​ផ្តល់ឱកាស​ពិភាក្សា​តាមដាន​មើល​ពី​វឌ្ឍនភាព បញ្ហា​ប្រឈម​និង​រួមគ្នា​រៀបចំ​កែលម្អ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ជំរុញ​ខ្សែសង្វាក់​តម្លៃ​ផលិតកម្ម​កសិកម្ម​ប្រកបដោយ​សុវត្ថិភាព និង​ភាតរ​បរិស្ថាន​ក្នុង​អនុតំបន់​មេគង្គ​និង​ផែនការ​សកម្មភាព​សៀមរាប​២០១៨-២០២២​ដែល​ត្រូវ​បានរៀបចំ​ដោយ​សមាជិក​ក្រុមការងារ​កសិកម្ម​នៃ​មហា​អនុតំបន់​មេគង្គ ដោយមាន​ការគាំទ្រ​ជំនួយ​ហិរញ្ញវត្ថុ​និង​បច្ចេកទេស​របស់​ធនាគា​រ​អភិវឌ្ឍ​អាស៊ី​។​កិច្ចប្រជុំ​នេះ​ក៏បាន​រួមគ្នា​ពិនិត្យ​លើ​សេចក្តី​ថ្លែង ការរួម​ដែល​គូសបញ្ជាក់ ពី​ការ ប្តេជ្ញាចិត្ត​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​ក្នុង​មហា​អនុតំបន់​មេគង្គ​សំ ដៅជំរុញ​ការអភិវឌ្ឍ​ន៍ប្រកបដោយ​ចីរភាព​។​

​លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា​«​ស្បៀងអាហារ និង​វិស័យ​កសិកម្ម​ដើរតួនាទី​យ៉ាងសំខាន់ មិន​ត្រឹមតែ​ការធ្វើ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជំរុញ​ការអភិវឌ្ឍ​ក្នុង​វិស័យ​ទេស ចរណ៍​និង​ថែរក្សា​បរិស្ថាន​ផងដែរ​»​។​
​ ​
លោក វេ​ង សុខុន បាន​គូស​បញ្ជាក់ទៀតថា «​ក្នុងនាម​យើង​ជា​រដ្ឋមន្ត្រី​កសិកម្ម​នៃ មហា​អនុតំបន់​មេគង្គ យើង​នឹង​បន្ត​ការប្តេជ្ញាចិត្ត​រួមគ្នា​ដើម្បី​អនុវត្ត​ការសម្រេច​ចិត្តជា​ឯកច្ឆន្ទ​ក្នុងការ​អភិវឌ្ឍន៍​នៅក្នុង​តំបន់​ជាពិសេស​យើង​នឹង​ពិនិត្យ​លើ​ទំនាក់ទំនង​នៃ​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​ស៊ីជម្រៅ​និ ង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និទ្ធ​។​យើងទាំងអស់គ្នា ត្រូវ​រួមគ្នា​រៀបចំ​គោលនយោបាយ​ផែនការ និង​កម្មវិធី​ធ្វើ​សមាហរណកម្ម​បរិស្ថាន​»​៕ដោយៈ​សុផល​

​​លោក​ឧបនាយករដ្ឋមន្ត្រី​យឹម ឆៃលី​, លោក វេ​ង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក រ៉ា​ម៉េ​ស ស៊ូ​ប្រា​ម៉ា​នៀម តំណាង ធនាគារ​អភិវឌ្ឍ​អាស៊ី និង​រដ្ឋមន្ត្រី​កសិកម្ម​មហា​អនុតំបន់​មេគង្គ អញ្ជើញ​បើក​កិច្ចប្រជុំ​លើក​ទី​២​ថ្នាក់​រដ្ឋមន្ត្រី​កសិកម្ម​នៃ​បណ្តា​ប្រទេស​មហា​អនុតំបន់​ទន្លេមេគង្គ ខេត្តសៀមរាប​(​រូប សុផល​)