ស្បែកជើង Nike បញ្ចុះ​ទឹក​ប្រសិទ្ធី មួយគូ​ថ្លៃ ៣ ពាន់​ដុល្លារ​

395
ចែករម្លែក

ស្បែកជើង​កីឡា​ម៉ាក Nike ដែលជា​យីហោ​ល្បីល្បាញ​ពេញ​ពិភពលោក មួយគូ​លក់​ក្នុងតម្លៃ​ខ្ពស់កប់ពពក​រហូតដល់​ទៅ ៣.០០០ ដុល្លារ​ឯណោះ ព្រោះ​វា​ត្រូវបាន​រចនា​ឡើង​យ៉ាង​ពិសេស​ពាក់ព័ន្ធ​នឹង​ព្រះ​យេស៊ូ​។ “​ស្បែក​ជើងព្រះ​យេស៊ូ​” ឬ Jesus shoes ដែល​ផលិត​មាន​ចំនួន​កំណត់​នេះ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​បន្ទាប់ពី​ក្រុមហ៊ុន​បញ្ចេញ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​អង្គារ ទី​៨ ខែតុលា​។

Jesus shoes were released

​យោងតាម Fox News បានឱ្យដឹងថា បន្ទាប់ពី​បញ្ចេញ​ជា​ដោយ​ក្រុមហ៊ុន MSCHF ដែលមាន​មូលដ្ឋាន​នៅ​សង្កាត់​ប្រ៊ូ​ក​គ្លី​ន (Brooklyn) ក្រុង​ញូវយ៉ក សហរដ្ឋ​អាម៉េរិក មាន​មនុស្ស​ជាច្រើន​ជ្រួលជ្រើម​ចាំ​ទិញ​វាយ​កពាក់ ថ្វីបើ​វា​មានតម្លៃ​ខ្ពស់​យ៉ាងនេះ​ក្ដី​។

Jesus shoes were released

​ដើម្បីឱ្យ​ស័ក្តិសម​ទៅនឹង​ឈ្មោះ បាត​នៃ​ស្បែកជើង​នេះ​ត្រូវបាន​បញ្ចូល​ទឹក​ពិសិដ្ឋ (​ទឹក​ស័ក្តិសិទ្ធិ​) ដែល​យក​ពី​ទន្លេ​ហ្ស៊​កដា​នី (Jordan River) ក្រោយពី​ប្រសិទ្ធី​ដោយ​បព្វជិត ហើយ​បាត​ខាងក្នុង​មាន​រូប​ឈើឆ្កាង ព្រមទាំង​មាន​បន្តោង​ឈើឆ្កាង​ដាក់​លម្អ​នៅ​ចំណុច​ចង​ចង​ផងដែរ​៕ ប្រែ​សម្រួលៈ ខុម​

Jesus shoes were released
Jesus shoes were released
Jesus shoes were released
Jesus shoes were released
Jesus shoes were released