ស្បែក​ចេញ​សញ្ញា​៣​នេះ​ប្រកាសអាសន្ន​ប្រាប់​អ្នក​ហើយ​

229

ខាងក្រោម​នេះ health.com.kh នឹង​បង្ហាញ​អ្នក​ពី​ពេលវេលា​ដែល​អ្នក គួរតែ​ការពារ​ស្បែក​របស់​អ្នក ។ តើ​មាន មុខសញ្ញា​អ្វីខ្លះ​ទៅ​?

​ប្រសិនជា​ស្បែក​អ្នក​ប្រែជា​ស្ងួត ខ្លាំង អ្នក​គួរតែ​រក​វិធី​ក្នុងការ​ព្យាបាល ព្រោះ​ស្បែក​ស្ងួត​នឹង អាច​បំផ្លាញ​សម្រស់ អ្នក​ដោយ​ធ្វើឱ្យ​អ្នក​មិន​ស្អាត​ឡើយ​ថែម ទាំង​ពិបាក​ផាត់ម្សៅ​ទៀតផង ។ ដូចនេះ អ្នក​គួរតែ​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន​ដើម្បីឱ្យ ស្បែក​អ្នក​ប្រែ​ជាមាន​សំណើម​វិញ ។​
​ ​
​នៅពេលដែល​អ្នក​ឆ្លុះកញ្ចក់ ឃើញ​មុខ​អ្នក​ចាប់ផ្តើម​មាន​ស្នាម​ជ្រួញ តូចៗ អ្នក​គួរតែ​រក​គ្រឿង សម្អាង​ដើម្បី ការពារ​ស្បែក​របស់​អ្នក ។ ជាពិសេស អ្នក​គួរតែ​ញ៉ាំ​ទឹក​ច្រើន ព្រោះ​ពេលដែល អ្នក​ខ្វះ​ជាតិ​ទឹក​ស្បែក​អ្នក​ក៏​អាច​កើត ស្នាម​ជ្រួញ​ផងដែរ ។ ម្យ៉ាងទៀត​ពេលដែល​អ្នកចេញ ក្រៅ​គួរតែ​ការពារ​ស្បែក របស់​អ្នក​ពី​កម្តៅថ្ងៃ​ដើម្បី​កុំឱ្យ​ឆាប់​កើត ស្នាម​ជ្រួញ ។​
​ ​
​ពេលដែល​ស្បែក​អ្នក​ប្រែជា ស្រអាប់​ខ្លាំង​នោះ អ្នក​គួរតែ​ប្រយ័ត្ន​ពីរ​បប​អាហារ​ទឹក និង​កម្តៅថ្ងៃ ដោយ អ្នក​គួរតែ​ពិសា​អាហារ​ដែលមាន​សារធាតុចិញ្ចឹម​និង​វីតាមីន ឱ្យបាន​ច្រើន ។ ជាពិសេស​ទឹក គឺ​ត្រូវ​ញ៉ាំ​ឱ្យ​ច្រើនជាង ភេសជ្ជៈ​ផ្សេងៗ​ទើប​អ្នក​អាចធ្វើឱ្យ​ស្បែក ប្រែ​មក​ភ្លឺ​ថ្លា​វិញ ៕ ដោយ​: health.com.kh​