ស្បែក​នៅ​ប្រអប់ដៃ​ចេះតែ​របក សាក​វិធី​ព្យាបាល​ទាំងនេះ​សិន​ទៅ​មើល​

496
ចែករម្លែក

វា​ពិតជា​រឿង​ដែល​សាំ​ចិត្ត​ខ្លាំងណាស់​ដែល​មើលឃើញ​ស្បែក​នៅ​ប្រអប់ដៃ​ចាប់ផ្តើម​របកៗ រហូតដល់​ឃើញ​ស្បែក​ខាងក្រោម​ខ្ចី និង​ឈឺចាប់​ខ្លាំង​បាន​។ មាន​កត្តា​ច្រើនណាស់ ដែល​នាំ​ឲ្យ​កើត​បញ្ហា​មួយ​នេះ ដូចជា ហ្សែ​ន ព្រមទាំង​កត្តា​បរិ​ដ្ឋា​ន​ជុំវិញខ្លួន​។

​មិន​ខ្វល់​ថា​មកពី​មូលហេតុ​អ្វី​ទេ អ្នក​ប្រហែលជា​អាច​ប្រើប្រាស់​វិធី​ខាងក្រោម​នេះ​ដើម្បី​សម្រួល​ដល់​ការ​របកស្បែក​នេះ​បាន​៖

​សម្គាល់​មូលហេតុ​របស់​វា​

​វា​អាចជា​រឿង​មួយ​ប្រយោជន៍​បើសិនជា​អ្នកដឹង​នូវ​អ្វីដែល​ធ្វើ​ឲ្យ​ស្បែក​អ្នករបក​តាំងពី​ដំបូង​។ វា​ប្រហែលជា​កើតចេញពី​ការ​មានប្រតិកម្ម​ជាមួយនឹង​អ្វីមួយ​ដែល​អ្នក​យកដៃ​ទៅ​ប៉ះ ឬ​អាចជា​ជំងឺ​តាអក​ក៏​ថា​បាន​។ មិន​ខ្វល់​ថា​មូលហេតុ​ជា​អ្វី​ទេ ឲ្យ​អ្នក​រកឃើញ​នោះ​នឹង មានការ​ព្យាបាល​ដែល​ត្រឹមត្រូវ​ហើយ​។

​លាប​ក្រែ​ម​ផ្តល់​សំណើម​

​ស្បែក​ប្រអប់ដៃ​ដែល​របក​អាចជា​រឿង​ធម្មតាៗ​ដែល​អ្នក​មិនបាន​ថែរក្សា​ប្រអប់ដៃ​ឲ្យ​បានល្អ​។ ឃើញ​ទេ បើសិនជា​អ្នក​បណ្តោយ​ឲ្យ​ដៃ​ប៉ះពាល់​នឹង​ទឹក និង​ក្តៅ​ច្រើន​នោះ​វា​ពិតជា ងាយ​នឹង​រក​ណាស់ ដោយសារតែ​ភាព​ស្ងួត ដូច្នេះ​ការ​របកស្បែក​នឹង​កើតឡើង​។ ដូច្នេះ​ការ​លាប​ក្រែ​ម​ផ្តល់​សំណើម​ដល់​ស្បែក​នឹង​ជួយ​ដល់​រឿងនេះ​បាន​។

​លេបថ្នាំ​ប្រឆាំងនឹង​អា​ឡែ​ហ្ស៊ី​

​ការធ្វើ​ទុក្ខ​របស់​ជំងឺហឺត ឬ​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ផ្សេងៗ​ដោយ​អ្វីមួយ​ដែល​អ្នក​បាន​ប៉ះពាល់ អាច​កើត​ឡើងជា​លក្ខណៈ​របក​ស្បែក​ដែរ​។ បើសិនជា​អ្នកដឹង​មូលហេតុ​វា​តាំងពី​ដំបូង អ្នក​ពិតជា​អាចមាន​មធ្យោបាយ​ជាច្រើន​ដើម្បី​បន្ថយ​ប្រតិកម្ម​នេះ​នៅលើ​ស្បែក​ហើយ​។

​ការពារ​

​ដៃ​របស់​មនុស្ស​យើង​គឺជា​សរីរាង្គ​ដែល​ប្រើការ​ប្រើប្រាស់​ច្រើន​បំផុត​ដែល​វា​មិនមាន​អ្វី ភ្ញាក់ផ្អើល​ឡើង​ដែល​វា​ងាយ​នឹង​រក​របួស​។ ជា​អ​កុស​ល្យ​បើសិនជា​យើង​ភ្លេច​ទម្លាប់​ថែ រក្សា​ស្បែ​កទៀត អ្នកនឹង​ដឹងថា ស្បែក​អ្នក​ពិតជា​ងាយ​របក​ខ្លាំងណាស់​។ ប៉ុន្តែ​រឿងនេះ អាច​ដោះស្រាយបាន​តាមរយៈ​ការពាក់​ស្រោមដៃ ឬ​ប្រើ​ប្រេង​លាប​នៅពេល​ស្ថិតក្នុង សីតុណ្ហភាព​ដែល​ក្តៅ និង​ត្រជាក់​៕ ដោយ​: health.com.kh

#