ស្បែក​មុខ​ស​ស្អាត​យ៉ាង​ឆាប់រហ័ស​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ​ទាំងនេះ​

418
ចែករម្លែក

មាន​មូលហេតុ​ច្រើនណាស់​ដែល​បណ្ដាលឱ្យ​ស្បែក​ប្រែជា​ស្រអាប់​ខ្មៅ​មិន​ស្អាត ដូចជា​ការ ត្រូវ​ពន្លឺព្រះអាទិត្យ​យូរៗ​ជាប្រចាំ​, ធូលី​ដី និង​ខ្យល់ពុល​។ ញើស​, ជាតិ​ប្រេង និង​ផលិតផល តុបតែង​មុខ​មួយចំនួន​ដែល​ជ្រាបចូល​ក្នុង​រន្ធ​ញើស​នៃ​ស្បែក​ផ្ទៃមុខ​អាច​បង្ក​ការ​រលាក​, ភាព​ស្រអាប់ និង​ស្ងួត​គួរឱ្យ​ព្រួយបារម្ភ​។ នៅពេល​បច្ចុប្បន្ន ផលិតផល​ធ្វើឱ្យ​ស្បែ​កស ឆាប់រហ័ស​មាន​ច្រើន​មិន​ខ្វះ​ឡើយ គ្រាន់តែ​មួយចំនួនធំ​មាន​ផ្ទុក​សារធាតុ​គីមី​ហើយ​ខ្លះទៀត មានតម្លៃ​ថ្លៃ​។ ប៉ុន្តែ​កុំ​បារម្ភ​! អត្ថបទ​ថ្ងៃនេះ នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ ប៉ុន្តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ជួយ​ធ្វើឱ្យ​ស្បែក​មុខ​របស់​អ្នក​ប្រែ​ជាស​ស្អាត​គ្មាន​ផលប៉ះពាល់ ៖

១. ផ្លែ​ល្ហុង​
ផ្លែ​ល្ហុង មាន​ផ្ទុក​អង់ស៊ីម papain ដែល​មិន​ត្រឹមតែ​ជួយ​ធ្វើឱ្យ​ស្បែ​កស​ស្រស់ថ្លា​, ទន់​ភ្លឺរលោង និង​មាន​សំណើម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ទប់ស្កាត់​ដោះស្រាយ​បញ្ហា​នៃ​រោគ​មុន​ផងដែរ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ដំបូង​ត្រូវ​លាង​សម្អាត​មុខ​ឱ្យ​ស្អាត​ជាមុនសិន​។

​បន្ទាប់មក​សឹម​យកសា​ច់នៃ​ផ្លែ​ល្ហុង​មក​កិន​ឱ្យ​ម៉ដ្ឋ​ខាប់ៗ រួម​លាប​វា​លើ​ស្បែក​ហើយ​ទុកចោល សម្រាប់​រយៈពេល ២០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។ អ្នក​គួរ​អនុវត្តន៍​រូបមន្ត នេះ​រៀងរាល់ថ្ងៃ រហូតដល់​ទទួលបាន​លទ្ធផល​គាប់ចិត្ត​។​

២. ទឹកក្រូច​ឆ្មារ​
អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ទឹកក្រូច​ឆ្មារ​ស្រស់​មួយចំនួន​ជាមួយ​ទឹក​ធម្មតា​។ កូរ​ឱ្យ​សព្វ សឹម​យក​ដុំ​សំឡី​ជ្រលក់​ចូល​ទឹក​ល្បាយ​នេះ ហើយ​លាប​ថ្នមៗ​លើ​ផ្ទៃមុខ​របស់​អ្នក​។ ទុកចោល សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។​

៣. រមៀត​
រមៀត សឹងតែ​ត្រូវបាន​គេ​ប្រើ​ជាទូទៅ​នៅក្នុង​ផលិតផល​ថែរក្សា​សម្រស់ និង​ធ្វើឱ្យ​ស្បែក​ប្រែជា ស​ស្រស់ស្អាត នោះ​ក៏​ព្រោះតែ​បរិមាណ​នៃ​វីតាមីន C ដែល​វា​មាន​ផ្ទុក​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ម្ស៉ៅ​រមៀត ១ ស្លាបព្រា​កាហ្វេ ជាមួយ​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ និង​ទឹក​ក្រូចឆ្មារ ១ ស្លាបព្រា​កាហ្វេ ចូរ​គ្នា​ឱ្យ​សព្វ​។ បន្ទាប់មក​លាប​ល្បាយ​លើ​ផ្ទៃមុខ និង​ក​របស់​អ្នក រួច​ទុកចោល​សម្រាប់​រយៈពេល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។ រូបមន្ត​នេះ​អាច​ប្រើប្រាស់​សម្រាប់​គ្រប់​ប្រភេទ​នៃ​ស្បែ​កមុខ និង​សូម្បីតែ​ស្បែក​ខ្លាញ់​ក៏ដោយ​។​

៤. ម្ស៉ៅ​ធញ្ញជាតិ​, យ៉ា​អួរ និង​ប៉េងប៉ោះ​
អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​គ្រឿងផ្សំ​ទាំងបី​ក្នុង​មួយ​មុខ​ចំនួន ១ ស្លាបព្រា​កាហ្វេ ចូលគ្នា ហើយ​កូរ​ឱ្យ​សព្វ​រហូត​ក្លាយជា​ល្បាយ​ខាប់ៗ រួច​សឹម​លាប​វា​លើ​ផ្ទៃមុខ​ដែល​បាន​លាង សម្អាត​របស់​អ្នក​។ ទុកចោល​សម្រាប់​រយៈពេល ៣០ នាទី​សឹម​លាង​សម្អាត​ចេញ​ជាមួយ ទឹក​ក្ដៅ​ឧណ្ហៗ​៕ ដោយ: health.com.kh