ស្បែក​យារ​ធ្លាក់​ខ្លាំង​គួរឱ្យខ្លាច បន្ទាប់ពី​ស្រក​ទម្ងន់​អស់​ពាក់កណ្តាល ឥឡូវ​ត្រូវការ​លុយ​ជាង​២​ម៉ឺន​ដុល្លារ​ដើម្បី​វះកាត់​ជាបន្ទាន់​

4198

បុរស​ទម្ងន់ ៣២៤ គីឡូក្រាម ដែល​ស្រក​ទម្ងន់​ជាង​ពាក់កណ្តាល បាន​និយាយថា ឥឡូវនេះ​គាត់​មើលទៅ​ដូចជា “​ប៉ឺតប៉ោង​អស់ខ្យល់​” ដោយសារ​ស្បែ​កយារ​ធ្លាក់​។​

​លោក ផូ​ល ស្តេ​វិ​ន​សុន (Paul Stevenson) អាយុ ៣៦ ឆ្នាំ​មកពី​ទីក្រុង​អាល់​វ៉ា​ស្តូ​ន (Alvaston) ក្នុង​ខេត្ត​ដឺ​ប៊ី​សាយ​អឺ (Derbyshire) ចក្រភព​អង់គ្លេស បច្ចុប្បន្ន​សង្ឃឹមថា នឹង​អាច​រៃអង្គាស​លុយ​បាន ១៥.០០០ ផោន (២០.៣៩៦ ដុល្លារ​) ដើម្បី​វះកាត់​ដើម្បី​យក​ស្បែ​កយារ​៣​ដុំ​នៅ​ជុំវិញខ្លួន​គាត់​។​

​កាល​នៅមាន​ទម្ងន់​ធ្ងន់ គាត់​និយាយថា គាត់​ជា​បុរស​ដែល​ធាត់​បំផុត​នៅ​ដឺ​ប៊ី ដោយ​ទទួលទាន​អាហារ​ក្នុង​មួយថ្ងៃ ៧.០០០ កាល់​ឡូរី ហើយ​គាត់​មិន​ព្រម​ចាក​ចេញពីផ្ទះ​របស់គាត់​អស់​រយៈពេល​ជិត ៥ ឆ្នាំ ដោយសារតែ​គាត់​ខ្លាច​អ្នកដទៃ​វិនិច្ឆ័យ​គាត់​។​

​អតីត​សន្តិសុខ​យាម​រង្គសាល​រូបនេះ​ឥឡូវនេះ​មាន​ទម្ងន់​ត្រឹម ១៤៥ គីឡូក្រាម ដោយសារ​ការវះកាត់​ក្រពះ អម​ជាមួយ​របប​អាហារ​សុខភាព និង លំ​ហាត់ប្រាណ​។​

​លោក​ផូ​ល​បាន​បកស្រាយ​ថា​ការឡើង​ទម្ងន់​របស់គាត់​បានចាប់ផ្តើម​កាលពី​ជិត ២ ទសវត្សរ៍​មុន បន្ទាប់ពី​ការស្លាប់​របស់​ម្តាយ​គាត់​ឈ្មោះ វ៉ា​ឡឺ​រី អាយុ ៥០ ឆ្នាំ​បាន​បណ្តាលឱ្យ​គាត់​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត​និង​ការ​ថប់​បារម្ភ​ដ៏​ធ្ងន់ធ្ងរ​៕ ដោយ៖ កញ្ញាដាលីស

លោក ផូ​ល ស្តេ​វិ​ន​សុន ចាប់ផ្តើម​ឡើង​ទម្ងន់​កាលពី​ជិត​២​ទសវត្សរ៍​មុន បន្ទាប់ពី​ម្តាយ​គាត់​ស្លាប់ចោល