ស្បៃ​រុំ​ខ្លួន​គាប​ជាប់​ទ្វារ ត្រូវ​រថភ្លើង​អូស​ច្រងាប់ច្រងិល​គួរឱ្យ​ស្លុត​

1166
ចែករម្លែក

តាមរយៈ​រូបភាព​គួរឱ្យ​ស្លុត​ទាំងនេះ​បង្ហាញ​ពី​ស្ត្រី​ជនជាតិ​ឥណ្ឌា ម្នាក់​ត្រូវ​រថភ្លើង​អូស​ច្រ​ងាប់ ច្រ​ងិ​ល​ព្រលឹងចុងសក់ នៅពេល​សារី (sari) ឬ​ស្បៃ​រុំ​ខ្លួន​របស់ គាត់​គាប​ជាប់​ទ្វារ​រថភ្លើង កាលពីពេល​ថ្មីៗ​នេះ​។

​ស្ត្រី​រូបនេះ​បាន​ឈរ​នៅ​មាត់ទ្វារ​រថភ្លើង​នៅ​ស្ថានីយ Kanjurmarg ក្នុង​រដ្ឋ​ម៉ា​ហា​រ៉ា​ស្ត្រា (Maharashtra) ប្រទេស​ឥណ្ឌា ហើយ​ព្យាយាម​ហក់ចុះ នៅពេល​រថភ្លើង​ចាប់ផ្តើម​ចេញដំណើរ ទៅមុខ​។ ប៉ុន្តែ​ជា​អកុសល ស្បៃ​របស់គាត់​បាន​គាប​ជាប់​ទ្វារ ហើយ​រថភ្លើង​ក៏​អូស​គាត់ ធ្វើឱ្យ​គាត់​ភ័យ​ស្លន់ស្លោ​ស្រែក​ឱ្យគេ​ឯង​ជួយ​។
​ ​
​ពេលនោះ ប៉ូលិស​ម្នាក់​ដែល​បម្រើការ​នៅ​ស្ថានីយ​នេះ​បាន​ស្ទុះ​ទៅ​ជួយ តែ​ជួយ​មិនបាន​ដោយសារ រថភ្លើង​បើក​លឿន​។ ដោយ​ឃើញ​បែប​នោះ អ្នកដំណើរ​ផ្សេងៗ​ទៀត​ក៏បាន​ស្ទុះ​ទៅ​ជួយ​ដែរ​។
​ ​
​ជា​សំណាងល្អ អ្នកដំណើរ​ម្នាក់​បាន​ជួយ​ទាញ​ស្ត្រី​រូបនេះ​រួច កុំ​អី​ច្បាស់​ជា​ត្រូវ​រថភ្លើង​កិន​ស្លាប់បាត់ ទៅហើយ​៕ ប្រែ​សម្រួល​: ខុម