ស្ពតអប់រំដែលមានស្តង់ដាជាច្រើន ត្រូវបានមហាជនយល់ច្រឡំថាជាស្នាដៃបរទេស

302
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-ម្ចាស់ពានរង្វាន់ពីការផលិតរឿង «វិញ្ញាណក្រហម» The Red Sense” លោក Tim Pek (ធីម ប៉ិក) ត្រូវបានគេដឹងថា មានស្នាដៃផលិតស្ពតអប់រំ និងភាព យន្តខ្លីៗជាច្រើនដែលនិយាយជាភាសាអង់គ្លេស ដូចជាក្នុងរឿង”Boy” រឿង”Evoking ឬ ដាស់វិញ្ញាណ” ហើយផលិតកររូបនេះ ត្រូវបានមហាជនយល់ច្រឡំថា ស្ពតអប់រំ ទាំងនោះជាការដឹកនាំ ក៏ដូចជាការផលិតរបស់ជនបរទេសទៅវិញ។ នេះសរបញ្ជាក់ថា ស្នាដៃផលិតរបស់លោក Tim Pek (ធីម ប៉ិក) មានជំនាញ និងស្នាដៃមិនចាញ់ បរទេសឡើយ។

ក្នុងកិច្ចសម្ភាសន៏តាមសារអេឡិចត្រូនិចពីប្រទេសអូស្ត្រាលី លោក ធីម ប៉ិក ផលិតករ ជនជាតិខ្មែររស់នៅក្នុងប្រទេសអូស្ត្រាលី បានថ្លែងបញ្ជាក់ថា ដោយសារតែ លោកបានទទួលការបណ្ដុះបណ្ដាល ក្នុងជំនាញផលិតភាពយន្តទាំងការផលិតស្ពត វីដេអូឯកសារ ជាអ្នកកាត់ត និង ចាក់ពណ៌វីដេអូ នៅក្នុងប្រទេសអូស្ត្រាលី ទើបលោក រមែងផលិតភាពយន្តខ្លីៗ ជាពិសេសរឿងខ្លីរន្ធត់ៗ និងព្រឺព្រួច ហើយដាក់ បង្ហោះនៅ លើយូធូប។

មកទល់ពេលនេះ លោកផលិតបានច្រើនរឿងហើយ ដោយភាពយន្តខ្លីនីមួយៗ លោកក៏នឹងមានគំនិតបន្លាយជាភាពយន្តខ្នាតធំ ប្រសិនបើមានដៃគូសហការបោះទុន ចង់អោយលោកផលិត។ កាលពីខែ៩កន្លងទៅ ក្នុងពេល លោកមកលេងនៅកម្ពុជា លោកក៏បានផលិតស្ពតខ្លីក្រោមចំណងជើងថា “Cambodia’s Wonderland” ដែលឆ្លុះ បញ្ចាំងពីអច្ឆរិយៈនៃកម្ពុជា។ ពេលកន្លងមកលោកក៏ចុះមកផលិតស្ពត និងរឿងខ្លី ៗជាច្រើនលើទឹកដីខ្មែររាប់មិនអស់ផងដែរ។

លោកថាខ្លួនទទួលបានការទទួលស្គាល់លើជំនាញផលិតប្លង់រឿង សំលេង និងបច្ចេកទេសថត ជាយូរមកហើយ ទើបនៅក្នុងប្រទេសអូស្ត្រាលីលោក ទទួល ជោគជ័យ ក្នុងការបើកក្រុមហ៊ុនផលិតស្ពត ផលិតវីដេអូឯកសារ ជំនាញកាត់ត ចាក់ពណ៌កុន និង Sound ជាដើម នៅក្នុងប្រទេសអូស្ត្រាលី ដោយក្នុងពេលដ៏ខ្លី លោកក៏នឹងគ្រោងចុះមកផលិតភាពយន្តដោយជ្រើសយកជនជាតិខ្មែរនៅលើទឹកដីកម្ពុជា អោយសម្ដែងផងដែរ។ លោកថាភាពយន្តខ្លីៗដែលលោកផលិតឡើងកន្លងមក បើទោះជានិយាយភាសាបរទេស និងមើលរសជាតិដូចជាភាពយន្តបរទេស ប៉ុន្តែមិនមានស្នាដៃណាមួយ ដែលគ្មានការចូលរួមសម្ដែងពីជនជាតិខ្មែរ នោះទេ។ ជាក់ស្ដែងក្នុងរឿង “Boy” ដែលមានការចាប់អារម្មណ៍ក្រោយការបង្ហោះនោះ តួអង្គក្មេងប្រុសគឺជាជនជាតិកម្ពុជានោះទេ ខណៈដែលតួអង្គស្រីជាជនជាតិហ្វីលីពីន និងមានជនជាតិអូស្ត្រាលីចូលរួមសម្ដែងដែរ។

លោកប្រកាសថាចង់អោយអន្តរជាតិដឹងថា ជនជាតិកម្ពុជាក៏មានលទ្ធភាពផលិត ភាពយន្តកម្រិតបរទេសមិនចាញ់គ្នា ទើបលោកតែងផលិតរឿងខ្លីថ្មីៗ ដាក់បង្ហោះ ជារឿយៗ។

THE BOY

Synopsis: A young woman came back from a late night at work to be confronted by a young boy she felt an uneasy feeling as things went from bad to worst. 4K available.

Posted by Tim Pek on Wednesday, October 2, 2019

នេះជាស្នាដៃខ្លះៗ របស់លោក ដែលស្ទើរតែមើលមិនដឹងថាជាការផលិតដោយជនជាតិកម្ពុជា៖