ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ​មិនអាច​ធ្វើដំណើរ​ឆ្លង​បានទេ​បុណ្យចូលឆ្នាំ​ខ្មែរ​ដោយ​ការស្ថាបនា​មិនទាន់​បានបញ្ចប់​

8398
ចែករម្លែក

​ភ្នំពេញ​៖​មាន​មន្ត្រី​ជំនាញ​ម្នា​ក់ថា​៖​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុននេះ​ប្រហែល​មិនអាច​ធ្វើដំណើរ​ឆ្លងស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ​ឬ​ស្ពាន​អាកាស​ទី​៥​បានទេ​ដោយសារតែ​ការស្ថាបនា​មិនទាន់បាន​បញ្ចប់​នៅឡើយ​ទេ​បើ​គិត​មកដល់​ពាក់​កណ្ដាលខែ​មីនា​ទៅហើយនោះ​។​ពីព្រោះ​ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ​ដែល​ទទួល​ការស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ​សៀង​ហៃ​ដែល​បានចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់ កាលពី​ចុងខែ​សីហា​២០១៦​កន្លងមក មិន​សង្ឃឹមថា​បានបញ្ចប់​នៅមុន​ចូលឆ្នាំ​ខ្មែរ​ខ្មែរ​២០១៨​នោះទេ​បើទោះបី​មានការ​ពន្យា​ពេល​ម្តង​ជា​២​ដង​ហើយ​ក្តី​។​
​មន្ត្រី​ជំនាញ​បាន​បញ្ជាក់ថា​៖​ការដ្ឋានរ​ស្ថាបនា​ស្ពាន​អាកាស ស្តុ​ប​ផ្សារ​ដី​ហុយ ឬ​ស្ពាន​អាកាស​ទី​៥​នេះ​មាន​បណ្តោយ​៩០៥​ម៉ែត្រ​ទទឹង​១៦.៥​ម៉ែត្រ ស្ថិតនៅ​ប្រសព្វ​រវាង​មហាវិថី​សហព័ន្ធរុស្ស៊ី និង​ផ្លូវ​ហាណូយ​(១០១៩) ដែលជា​គម្រោង ហិរញ្ញប្បទាន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​និង​ទទួលបាន​សិទ្ធិ​សាងសង់ ដោយ​ក្រុមហ៊ុន សៀង​ហៃ ហើយ​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​
​មន្ត្រី​ជំនាញ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានបញ្ជាក់​ទៀតថា​៖​ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ​មកដល់ពេលនេះ​ការដ្ឋាន​ទាំងមូល​សម្រេចបាន ប្រមាណ​ជិត​៩០​ភាគរយ​ហើយ​ខណៈ​គ្រឿង​បង្គុំ​សំណង់​ខាងក្រោម​សម្រេចបាន​១០០​ភាគរយ តែ​គេ​មិន​សង្ឃឹមថា បានបញ្ចប់​នៅមុន​ចូលឆ្នាំ​ខ្មែរ​ខ្មែរ​២០១៨​នេះ​ទេ ដោយសារតែ​តួ​ស្ពាន​ទាំងមូល​មិនទាន់បាន​ភ្ជាប់​អស់​ផង​នោះ ។ មន្ត្រី​ជំនាញ​បានបញ្ជាក់​ទៀតថា​៖ មូល​ហេតុដែល​បង្កឱ្យមាន​ការយឺតយ៉ាវ​ក្នុងការ​ស្ថាបនា​ស្ពាន​នេះ​មិនបាន​រួចរាល់​ទៅតាម​គម្រោង គឺ​ដោយសារ​មានការ​លំបាក​និង​បញ្ហា​ផលប៉ះពាល់ ពិសេស​គឺ​បង្គោល​អូ​តង់ស្យុង​ឬ​បង្គោល​ភ្លើង​ធំៗ​របស់​អគ្គីសនី​កម្ពុជា​មិនទាន់​ដកចេញ​នៅឡើយ​មកដល់ពេលនេះ​។​