ស្ពាន​កញ្ចក់​ថ្មី​គួរឱ្យ​ស្ញើប​មួយទៀត​បើកសម្ពោធ​នៅលើ​ភ្នំ​ធៀន​មិន​

839

ស្ពាន កញ្ចក់ គួរឱ្យ ស្ញើប មួយទៀត ត្រូវបាន បង្ហាញ ដល់ អ្នកក្លាហាន ទាំងឡាយ ! ស្ពាន ក្រាល កញ្ចក់ ឈ្មោះ ជ្រលង ភ្នំ នាគព័ន្ធ ដែល បាន បើក សម្ភោ ធ កាលពី ថ្ងៃទី ១ ខែសីហា នៅលើ ភ្នំ ធៀន មិន ខេត្ត ហ៊ូ ណាន គឺជា កន្លែង ទេសភាព ថ្មី ដែលមាន តម្លៃ សម្រាប់ ការដើរ រុករក ។

ឈរ នៅលើ ស្ពាន កញ្ចក់ នេះ អ្នកទេសចរ នឹង រីករាយ ជាមួយនឹង ទេសភាព លាតសន្ធឹង ទូលាយ ដ៏ ស្រស់ស្អាត នៃ ផ្លូវ មាត់ ទ្វារធំ ជា ផ្លូវ ដែលមាន ប្រវែង ១១ គីឡូម៉ែត្រ និង មាន គន្លាក់ បត់ កោង ៩៩ តង់ ទម្រាំ ឡើង ទៅដល់ កំពូលភ្នំ ។ ផ្លូវ នេះ មើលទៅ ដូចជា នាគព័ន្ធ នៅពេល មើល ពីលើ ។ ដូច្នេះហើយ ទើប គេ ដាក់ឈ្មោះ ស្ពាន នេះ ថា ” ជ្រលង ភ្នំ នាគព័ន្ធ ” (Coiling Dragon Cliff) ។

ស្ពាន នេះ មាន បណ្តោយ ១០០ ម៉ែត្រ ទទឹង ១,៦ ម៉ែត្រ និង កម្ពស់ ១.៥១៨ ម៉ែត្រ ពីលើ នីវ៉ូទឹក សមុទ្រ ដោយ ផ្តល់ជូន ដល់ អ្នកទេសចរ នូវ ទេសភាព ច្បាស់ក្រឡែត នៃ ជ្រលង ភ្នំ ដ៏ ជ្រៅ នៅ ម្ខាង ទៀត ត្រើយម្ខាង នៃ ស្ពាន ៕ ដោយ៖ កញ្ញាដាលីស

ស្ពាន ” ជ្រលង ភ្នំ នាគព័ន្ធ “