ស្ពាន​ទន្លេមេគង្គ​ធំ​តាម​ខ្សែ​រថភ្លើង​ចិន​-​ឡាវ​ត្រូវ​ត​ភ្ជាប់​តួ​ស្ពាន​កំណាត់​ទី ១

485
ចែករម្លែក

តាម​ព័ត៌មាន​ពី​ក្រុមហ៊ុន​ផ្លូវដែក​ឡាវ​-​ចិន ដែល​ទទួលបន្ទុក​សាង​សង់ និង​គ្រប់គ្រង​ខ្សែ រថភ្លើង ចិន​-​ឡាវ​បានឱ្យដឹងថា ស្ពាន​ទន្លេមេគង្គ​ធំ លួង​ប្រា​បាង​បាន​ត្រូវ​ត​ភ្ជាប់​តួ​ស្ពាន កំណាត់​ទី ១ ដោយ​ជោគជ័យ ។​

​ស្ពាន​ធំ​នេះ​មាន​ប្រវែង​សរុប ១.៤៥៨,៩ ម៉ែត្រ ដែលជា​វិស្វកម្ម​សំខាន់​មួយ​តាម​ខ្សែ រថភ្លើង​ចិន​-​ឡាវ ។ ស្ពាន​នេះ​ឆ្លងទន្លេ​មេគង្គ ហើយ​មាន​សសរ​ធំ ៥ ដើម ។ ដោយសារ ទន្លេមេគង្គ​មានទឹក​ជ្រៅ ការសាងសង់​ស្ពាន​នេះ​បាន​ជួបនឹង​ហានិភ័យ និង​ការលំបាក ដ៏​ច្រើន ។​

​ខ្សែ​រថភ្លើង​ចិន​-​ឡាវ​មាន​ទី​ចាប់ផ្តើម​ពី​តំបន់​ព្រំដែន​ឡាវ​-​ចិន​នៅ​ភាគ​ខាងជើង ហើយ​ត ភ្ជាប់​នឹង​ក្រុង​វៀងចន្ទន៍​នៅ​ភាគខាងត្បូង ។ ខ្សែ​រថភ្លើង​នេះ​ជា​ខ្សែ​រថភ្លើង​ទី​១ ដែល​ត​ភ្ជាប់ នឹង​បណ្តាញ​ផ្លូវ​រថភ្លើង​ចិន ផ្តល់ទុន​វិនិយោគ​ដោយ​ភាគី​ចិន និង​គ្រប់គ្រង​ដោយ​ប្រទេស ទាំងពីរ ។ ខ្សែ​រថភ្លើង​នេះ​មាន​ប្រវែង​សរុប ៤១៤ គីឡូម៉ែត្រ ក្នុងនោះ​មាន​ស្ពាន ៦២ គីឡូម៉ែត្រ និង​ផ្លូវ​រូងភ្នំ​ជិត ១៩៨ គីឡូម៉ែត្រ ។ ខ្សែ​រថភ្លើង​ចិន​-​ឡាវ​ជា​ខ្សែ​រថភ្លើង​មួយ ដែល​ប្រើប្រាស់​ស្តង់ដារ​ចិន និង​គ្រឿង​បរិក្ខារ​ចិន​ទាំងស្រុង ។ គម្រោង​នេះ​បើក​ការដ្ឋាន សាងសង់​នៅ​ខែធ្នូ ឆ្នាំ ២០១៦ ហើយនឹង​បញ្ចប់​ការសាងសង់ និង​ដាក់ឱ្យ​ប្រើប្រាស់​នៅ ខែធ្នូ ឆ្នាំ ២០២១ ៕ (​ស៊ីន​ហួ​ចិន​)