ស្ពាន​នៅ​ចិន​បាក់​រលំ​ដោយ​រថយន្ត​ច្រើន​គ្រោះ​ធ្លាក់ចូល​ទន្លេ​

1985
ចែករម្លែក

​ផ្នែក​នៃ​ស្ពាន​មួយ​បាន​ធ្លាក់​ចូលទៅក្នុង​ទន្លេ​ដ៏​ធំ​មួយ​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ចិន​ដោយ​បណ្តាលឱ្យ​រថយន្ត​២​គ្រឿង​ធ្លាក់​ចូល​ក្នុង​ទឹកទន្លេ​នោះ និង​ធ្វើឱ្យ​មនុស្ស​២​នាក់ ​បាត់​ខ្លួន​។​

​ប៉ូលិស​នៅ​ទីក្រុង​Heyuan បាន​និយាយថា កំណាត់​បំណែក​ស្ពាន​ប្រវែង​១២០​ម៉ែត្រ​បាន​បាក់​រលំ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីនហួ​បាន​រាយការណ៍​ថា សន្តិសុខ​២​នាក់​នៅ​ជិត​នោះ​បាន​សង្គ្រោះ​បុរស​អាយុ​៤៤​ឆ្នាំ​ម្នាក់ និង​មនុស្ស​២​នាក់​ផ្សេង​ទៀត​នៅ​បាត់​ខ្លួន​នៅឡើយ​។​

​ស្ពាន​ឆ្លងទន្លេ​Dongjiang នេះ​ស្ថិតនៅ​ខេត្ត​ក្វាង​ទុង​។​

​មូលហេតុ​នៃ​ការបាក់​រលំ​ស្ពាន​នេះ កំពុងស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត​។

​នៅ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​ចិន​នេះ បាន​ទទួល​រង​ភ្លៀង​ធ្លាក់​ខ្លាំង​និង​ទឹកជំនន់ ដែល​បណ្តាលឱ្យ​ស្លាប់​មនុស្ស​៦១​នាក់​ប៉ុន្តែ​វា​មិន​ច្បាស់​ថា​តើ ទឹកជំនន់​គឺជា​កត្តា​មួយ​​នៃ​មូលហេតុ​ធ្វើឱ្យ​បាក់​ស្ពាន​នេះ ឬ​យ៉ាងណា​នោះទេ​៕​ដោយ​៖​សុខា​/sn

​ផ្នែក​មួយ​នៃ​ផ្លូវ​ស្ពាន​មួយ​បាន​ធ្លាក់​ចូល​ទៅក្នុង​ទន្លេ​ដ៏​ធំ​មួយ​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ចិន​ដោយ​បាន​បញ្ជូន​រថយន្ត​ពីរ​គ្រឿង​ចូល​ក្នុង​ទឹក​និង​ធ្វើឱ្យ​មនុស្ស​ពីរ​នាក់​បាត់​ខ្លួន​