ស្ពាន​បេ​ឡេ​ព្រំប្រទល់​ស្រុករ​វៀង​និង​ស្រុក​ជ័យ​សែន​ខេត្តព្រះវិហារ​បានបញ្ចប់​ការជួសជុល​

268
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​នៅ​ថ្ងៃទី​៧​សីហា​២០១៩​នេះ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានបញ្ចប់​ការជួសជុល​ថែទាំ​ស្ពាន​បេ​ឡេ​ហៅ​ស្ពាន​ពុទ្រា​ដែលមាន​ប្រវែង​ជាង​១០០​ម៉ែត្រ​លើផ្លូវ​ជាតិ​លេខ​៩៥​ស្ថិតនៅ​ព្រំប្រទល់​ស្រុករ​វៀង​និង​ជ័យ​សែន​នៃ​ខេត្តព្រះវិហារ​។​

ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​លោក​សំលាង​ទ្រី​បានឱ្យដឹងថា​ដើម្បី​ធានា​សុខ​សុវត្ថិភាព​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ថ្ងៃនេះ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានបញ្ចប់​ការជួសជុល​ថែទាំ​ស្ពាន​បេ​ឡេ​ដែលមាន​ប្រវែង​១៤៤​ម៉ែត្រ​។​

​ស្ពា​នេះ​នៅលើ​ផ្លូវជាតិ​លេខ​៩៥​គីឡូម៉ែត្រ​៤២+០០០​ស្ថិតនៅ​ព្រំប្រទល់​ស្រុករ​វៀង​និង​ស្រុក​ជ័យ​សែន​នៃ​ខេត្តព្រះវិហារ​។​ក្រុមការងារ​ជួសជុល​និង​ថែទាំ​ស្ពាន​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាន​ចុះទៅ​វាយ​បញ្ចូល​អ័ក្ស​ស្ពាន​បន្ថែម​ព្រមទាំង​ផ្សារ​ដែក​កម្រាល​ស្ពាន​ឡើងវិញ​ផងដែរ​។​

លោក​បញ្ជាក់ថា​ស្ពាន​នេះ​ជា​ប្រភេទ​បេ​ឡេ​កម្រាល​ដែក​ដែលមាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំងណាស់​។​ដូច្នេះ​លោក​សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ដឹកជញ្ជូន​លើស​ទម្ងន់​កំ​រឹត​កំណត់​និង​ចូលរួម​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ទាំងអស់គ្នា​ដើម្បី​ថែទាំ​ស្ពាន​យើង​ប្រើ​បានយូរ​ត​ទៅមុខទៀត​៕S/​