ស្ពាន​ប្រវែង​រាប់​គីឡូ​ត្រូវ​បំផ្ទុះ​ចោល​ក្នុងពេល​មួយ​ប៉ព្រិចភ្នែក​

966
ចែករម្លែក
  • 7
    Shares

​ស្ពាន​មួយ​ដែលមាន​ប្រវែង​រាប់គីឡូម៉ែត្រ​នៅ​ប្រទេស​ចិន ភាគ​អាគ្នេយ៍​ត្រូវបាន​គេ​ដាក់​រំសេវ បំផ្ទុះ​បំផ្លាញចោល​កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ដើម្បី​បើកផ្លូវ​សម្រាប់​គម្រោង​សាងសង់​ស្ពាន​ថ្មី ដែល​ខ្ពស់ជាង​នេះ និង​ធំ​ជាង​នេះ​នៅ​ខែមករា ដើមឆ្នាំ​២០១៩​។

​ស្ពាន​ជី​អាន កាង​ជាំ​ង (Ji’an Ganjiang Bridge)​ដែលមាន​ចរាចរ​ឆ្លងកាត់​ទៅមក​ខ្វាត់ខ្វែង​នេះ ត្រូវបាន​សាងសង់ឡើង​កាត់​ទន្លេ​កាន (Gan River) ក្នុង​ខេត្ត​ជាំ​ង​ស៊ី (Jiangxi) ហើយ​វា​ត្រូវបាន បំផ្លាញចោល​ដោយសារ​បំពេញតម្រូវការ​ចរាចរ​លែង​បាន​ខណៈ​កំណើនប្រជាជន​កើនឡើង ខ្លាំង​។

​យោងតាម​របាយការណ៍​ឱ្យដឹងថា អាជ្ញាធរ​មូលដ្ឋាន​បានអនុម័ត​ផែនការ​កម្ទេចចោល​ស្ពាន ចំណាស់ ២៣ ឆ្នាំនេះ បន្ទាប់ពី​ការជួសជុល និង​ការកែលម្អ​មិនបាន​ធ្វើឱ្យ​ប្រសើរឡើង​នូវ សុវត្ថិភាព​សំណង់​។

​ស្ពាន​ប្រវែង ១,៥៧៧ ម៉ែត្រ​ដែលមាន​គន្លង​ផ្លូវ​ជាច្រើន​នេះ ត្រូវបាន​កម្មករ​បាន​រាយ​រំសេវ​ជាច្រើន តោន​ដើម្បី​បំផ្ទុះ​កម្ទេចចោល​នៅវេលា​ម៉ោង ១០ និង ១៨ នាទី​ព្រឹក​ម៉ោង​នៅក្នុង​ស្រុក ខណៈ​អ្នក ស្រុក​រាប់រយ​នាក់​ផ្អើល​ចោមរោម​មើល​៕ ប្រែ​សម្រួល​: ខុម​