ស្ពាន​យោង​២​ជាន់​វែង​បំផុត​ក្នុង​លោក​ត្រូវបាន​បើក​ដំណើរការ​នៅ​ចិន​

281
ចែករម្លែក

​ស្ពាន​យោល​ពីរ​ជាន់​វែង​បំផុត​ក្នុង​លោក ត្រូវបាន​ដាក់​អោយ​ធ្វើចរាច​រណ៍​នៅ​ក្រុង​វូ​ហាន នៃ​ខេត្ត​ហ៊ុយ​បេ របស់​ចិន​កាលពី​ថ្ងៃ​អង្គារ​ទី​៨​តុលា​។​

​ស្ពាន​ដែលមាន​ផ្លូវ​ពីរ​ជាន់​នេះ ឆ្លងកាត់​ទន្លេ​យ៉ាង​សេ ជាមួយនឹង​តួ​ស្ពាន​ប្រវែង​១.៧០០​ម៉ែត្រ ដោយ​លាតសន្ធឹង​ប្រវែង​សរុប​៤,១៣​គីឡូម៉ែត្រ​។​

​ផ្លូវ​ខាង​លើ​នៃ​ស្ពាន​យ៉ាង​សេ​ទី​១០​នេះ​មាន​៦​គន្លង ដែល​សង់​ឡើង​សំរាប់​ការបើកបរ​ក្នុង​ល្បឿន​៨០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ខណៈ​ផ្លូវ​ខាង​ក្រោម​ក៏​មាន​៦​គន្លង សំរាប់​ការបើកបរ​​ល្បឿន​៦០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។​

​ផ្លូវ​ជាន់​លើ​ក៏មាន​ផ្លូវ​ដើរ​២​សំរាប់​មើល​ទេសភាព ហើយ​ផ្លូវ​ខាងក្រោម​មាន​ផ្លូវ​ជិះ​កង់​២​និង​ផ្លូវ​ដើរ​២​ផងដែរ​។​

​ស៊ូ ហ្គុ​ង​យី ប្រធាន​អ្នក​រចនា​ប្លង់​ស្ពាន​នេះ​បាន​និយាយថា​« ស្ពាន​ទន្លេ​យ៉ាង​សេ យ៉ាង​ស៊ី​ង​ហ្កាង នេះ ជា​ស្ពាន​យោល​២​ជាន់​វែង​ជា​គេ​នៅក្នុង​លោក​»​។​

​បើ​តាម​លោក​លីន ជី អនុប្រធាន​ក្រុមហ៊ុន​សំណង់​Wuhan Urban Construction Investment and Development Group Co., Ltd ស្ពាន​ថ្មី​នេះ​នឹង​ជួយ​សម្រួល​ចរាចរណ៍​​និង​ជំរុញ​ការអភិវឌ្ឍន៍​ទីក្រុង​អោយ​មាន​តុល្យភាព​ឡើង​៕​ដោយ​៖​វាសនា​

​រូបថត​ពី​អាកាស​កាលពី​ថ្ងៃ​៨​តុលា បង្ហាញ​ស្ពាន​ទន្លេ​យ៉ាង​សេ យ៉ាង​ស៊ី​ង​ហ្កាង ក្រោយ​ការ​បើកសម្ពោធ​ដាក់​អោយ​ធ្វើ​ចរាចរណ៍ នៅ​ក្រុង​វូ​ហាន​