ស្ពាន​យោល​ក៍បាក់​ទឹក​ក៍​ជ្រៅ​មិនមាន​ភ្ញៀវ​ទៅលេង​រមណីយដ្ឋាន​អំពែ​ភ្នំ​ខេត្តកំពង់ស្ពឺ​ច្រើន​ទេ

1616
ចែករម្លែក

​​ដោយ : ​គ្រញូង​/​កំពង់ស្ពឺ : ​ស្ពាន​យោល​ធ្វើ​អំពី​ខ្សែកាប​ក្រាល​បន្ទះក្តារ​សម្រាប់​ឆ្លងកាត់​ពី​រមណីយដ្ឋាន​អំពែ​ភ្នំ​ទៅកាន់​វត្ត​អំពែ​ភ្ នំ​ត្រូវ​ទឹក​ជំ​នន៎​កាលពី​រដូវ​​វស្សា​ខែកញ្ញា​កន្លងទៅ​ហូរ​បុក​ដាច់​ប្រើការ​លែងកើត​ជាហេតុ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ដោយ​ភ្ញៀវ​ចូលទៅ​ទស្សនា​មានការ​ថយចុះ​។​

ជួប​ជាមួយ​បុរស​ចំណាស់​ម្នាក់ ​ដែល​យាម​ចាំ​យកលុយ​ពី​ភ្ញៀវ​ចូល​ទស្សនា​រមណីយដ្ឋាន​អំពែ​ភ្នំ​បាន​បញ្ជាក់ថា​រមណីយដ្ឋាន​អំពែ​ភ្នំ​នេះ​វិនិយោគ​ដោយ​លោក​ស្រី​មេម៉ាយ​ម្នាក់ ​មាន​ប្តី​ជា​ឧកញ៉ា​តែ​បាន​ស្លាប់​យូរ​ឆ្នាំ​ហើយ​។ ​ពេល​នៅមាន​ស្ពាន​យោល​​ឆ្លងកាត់​ស្ទឺ​ង​កំពង់ស្ពឺ​ឆ្ពោះទៅ​វត្ត​អំពែ​ភ្ នំ​ដែល​សម្បូរ​ទៅដោយ​សត្វ​ស្វា​យ៉ាងច្រើន​ (​ហូរ​ធ្លាក់​មកពី​ស្ទឹង​ព្រែក​ត្នោត​)​ គឺមាន​ភ្ញៀវទេសចរ​មក​ដើរលេង​ច្រើន​មិន​ថា ​ថ្ងៃបុណ្យ​ទាន​ធំៗ​ឬ​ថ្ងៃ​ធម្មតា​ទេ​មាន​ជាប់​ជានិច្ច​។ ​ប៉ុន្តែ​ចាប់ពី​ស្ពាន​យោល​ក្រាល​ក្តារ​បាក់​ខូចខាត​ទាំងស្រុង ​កាល​​ពី​រដូវ​​ទឹកជំនន់​​ធំ​កាលពី​ខែកញ្ញា​កន្លងមក ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរ​ផងដែរ​ដោយ​ភ្ញៀវ​ជាតិ​និង​ភ្ញៀវ​អន្តរជាតិ​ចូលមក​ទស្សនា​រមណី​​យ​ដ្ឋា​ន​អំពែ​ភ្នំ​មានការ​ថយចុះ​យ៉ាងច្រើន​។​

ចំពោះ​ការចូល​ទស្សនា​រមណីយ​ដ្ឋា​ន​អំពែ​ភ្នំ​​អុំ​ប្រុស​បាន​បញ្ជាក់ថា ​រថយន្ត​មួយគ្រឿង​យក​តម្លៃ​៤ពាន់​រៀល​ដោយ​មិន​គិត​អ្នកជិះ​ក្នុង​រថ​​យន្ត​មាន​ប៉ុន្មាន​នាក់​ទេ ​។ ​ចំណែក​ម៉ូតូ​មួយគ្រឿង​យក​តម្លៃ២​ពាន់​រៀល​និង​អ្នក​ថ្មើរជើង​មិន​យកលុយ​ទេ ​។ ​កាល​ស្ពាន​យោល​នៅ​ដំណើរ​​ការឆ្លងកាត់​ស្ទឹង​ទៅមក​បាន​គឺ​មនុស្ស​ធំ​ក្នុង​
​ម្នាក់ៗ១​ពាន់​រៀល​និង​ក្មេង​ជំទង់​តម្លៃ​៥០០រៀល ។ ​ឯ​កូនក្មេង​មិន​យ​កល​លុយ​ទេ​។ ​ដោយឡែក​កន្លែង​លក់​បាយ​និង​ម្ហូប​សម្រាប់​អាហារ​ថ្ងៃត្រង់​ឬ​ល្ងាច​មាន​ខ្ចូ​ស​សម្រាប់​ឲ្យ​ភ្ញៀវ​អង្គុយ​ហូប​ក្បែរ​មាត់​ស្ទឹង ​មើល​ទឹក​ហូរ​និង​ទេសភាព​ស្រស់ស្អាត​ដោយ​មិន​គិតថ្លៃ​ចំពោះ​ភ្ញៀវ​ណា​ដែល​កុំម៉ង់​ម្ហូប​ចាប់ពី​២​មុខ​ឡើង​ហើយ​មាន​ម្ហូប​ខ្មែរ ម្ហូប​បរទេស​ហើយ​ពិសេស​ទៅទៀត​ ។ មាន​ម្ហូប​សត្វព្រៃ​ដូចជា​សាច់​ជ្រូកព្រៃ​សត្វ​ទន្សាយ សត្វ​ឈ្លូស​ អណ្តើក​
ពស់​ជាដើម​ ហើយ​តម្លៃ​ចាប់ពី២៣ទៅ​៦ម៉ឺន​ក្នុង​មួយ​ចាន​ទៅ​តាអ្នកកុម្មង់​។

​សព្វថ្ងៃនេះ​នៅក្នុង​​រមណីយ​ដ្ឋា​អំពែ​ភ្នំ​ ក៏មាន​ចិញ្ចឹមសត្វ​មួយចំនួន​តូច​សម្រាប់​ឲ្យ​ភ្ញៀវ​មើ​លលំហែរ​ដែរ​ដួច​ជា​សត្វ​ស្វា​មាន​៤​ក្បាល សត្វ​អណ្តើក៤​ក្បាល សត្វ​សំពោច១បាល សត្វ​ក្រពើ៣​ក្បាល​និង​មាន​រូបសំណាក​សត្វ​គោ​២ក្បាល សត្វ​សេះ​២​ក្បាល សត្វ​ពពែ​ធ្វើ​ពី​ស៊ីម៉ង់ មា​នូ​ក​ឈើ មាន​ទោង​សម្រាប់​ក្មេង​ជិះ​លេង មាន​កន្លែង​ជិះ​ស្គី​យកលុយ​ហើយ​មាន​បន្ទប់​អានា​ម័​យ​ស្អាតបាត​តម្លៃ​ក្នុង​ម្នាក់​តែ​៥០០​រៀល​ទេ​ ៕