ស្ពាន​អាកាស​ថ្មើរជើង​នៅ​ជុំវិញ​ស្តុ​ប​រង្វង់​មូល​នាង​គ​ង្ហី​ង ឈានដល់​ការ​ស្ទូច​តម្លើង​គ្រោង​ដែក​តួ​ស្ពាន​ជំហាន​ទី​៤

886
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​ក្រុមហ៊ុន​OCIC បាន​នឹង​កំពុង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ជុំវិញ​ស្តុ​ប​រង្វង់​មូល​នា​ងគ​ង្ហី​ង ជាប់​ស្តា​ត​អូឡាំពិក ក្នុង​ខណ្ឌ​៧​មករា ហើយ​មកដល់​ថ្ងៃនេះ ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នាង​គ​ង្ហី​ង​នេះ​សម្រេចបាន​៧០​ភាគរយ​ហើយនឹង​ឈានដល់​ការ​ស្ទូច​តម្លើង​គ្រោង​ដែក​តួ​ស្ពាន​ជំហាន​ទី​៤ កាត់​ទទឹង​ខាងលើ​មហាវិថី ព្រះ​មុនី​រេ​ត ទីតាំង​ភ្ជាប់​ពី​ចិញ្ចើមផ្លូវ​សងខាង​ហើយ​។​
​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖ ចំពោះមុខ​ការដ្ឋាន​កំពុង​ស្ថាបនា​គ្រឿង​បង្គុំ​សំណង់​ផ្នែក​ខាងលើ និង​គ្រឿង​បង្គុំ​សំណង់​ជណ្តើរយន្ត ។​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បន្តទៀតថា​៖ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ថ្មើរជើង​ឆ្លងកាត់​ទីតាំង​ភ្លើងស្តុប​មិន​ប៉ះពាល់​ចរាចរ និង​ធានាបាន​សុវត្ថិភាព​។ ដោយ​កន្លងមក​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា OCIC នឹង​បានចាប់ផ្តើម​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ជុំវិញ​ស្តុ​ប​រង្វង់​មូល​នាង​គ​ង្ហី​ង ក្នុង​ខណ្ឌ​៧​មករា​នេះ ដោយ​មកដល់ពេលនេះ​ការដ្ឋាន​ទាំងមូល​បាន​ឈានដល់​តំណាក់​ការ ស្ទូច​តម្លើង​គ្រោង​ដែក​តួ​ស្ពាន​ជំហាន​ទី​៤ កាត់​ទទឹង​ខាងលើ​មហាវិថី ព្រះ​មុនី​រេ​ត ទីតាំង​ភ្ជាប់​ពី​ចិញ្ចើមផ្លូវ​សងខាង​ហើយ​៕