ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​នឹង​បើក​ដំណើរការ​បណ្តោះអាសន្ន​នៅ​ថ្ងៃទី​១២​ខែមេសា​នេះហើយ​

523

​ដោយ​:​ដេប៉ូ/ ​​ភ្នំពេញ ៖ ស្ពាន​អាកាស​នៅត្រង់​ភ្លើងស្តុប​ផ្សារ​ដី​ហុយ​ឬ​ហៅថា​ស្ពាន​អាកាស​ទី​៥​ដែល​ទទួល​ការស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន​និង​ជា​អំណោយ​របស់​ប្រទេស​ចិន​នឹងត្រូវ​បើក​ឱ្យ​ដំណើរការ​នៅ​ថ្ងៃទី​១២​ខែមេសា​ឆ្នាំ​២០១៨​មុនពេល​បុណ្យចូលឆ្នាំ​ខ្មែរ​មកដល់​នេះហើយ​។​

​បើតាម​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បានឱ្យដឹង​ក្នុង​ពិធី​បើក​ឱ្យប្រើ​ប្រាស់ ជា​បណ្តោះអាសន្ន គម្រោង​រថភ្លើង ដឹក​អ្នកដំណើរ ភ្នំពេញ​-​ព្រលានយន្ដហោះ​អន្តរជាតិ​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ នេះ​ថា​ស្ពាន​អាកាស​មួយកន្លែង​នេះ​គឺ​បើក​ឱ្យ​ពលរដ្ឋ​ធ្វើដំណើរ​ជា​បណ្តោះអាសន្ន​សិន​មុន​ចូលឆ្នាំ​ខ្មែរ​ដើម្បី​ជួយ​ប​ញ្ច្រៀ​ស​ការកកស្ទះ​ចរាចរណ៍​។​សម្រាប់​ការសម្ពោធ​ជា​ផ្លូវការ​នោះ​វិញ​នឹងត្រូវ​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្អ​ស់​ពី​សំណាក់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាពេល​ក្រោយ​ទៀត​។​
​ ​
​មុន​សម្រេច​ជោគជ័យ​បើក​ឱ្យ​ដំណើរការ​ស្ពាន​មួយកន្លែង​នេះ​ត្រូវបាន​ក្រុមការងារ​សាងសង់​សម្រុក​យ៉ាង​មមាញឹក​ទាំងយប់​ថ្ងៃ​រហូត​សម្រេច​ជោគជ័យ​មួយ​ភាគ​ធំ​ដែល​អាច​បើក​ឱ្យ​អ្នកធ្វើដំណើរ​ឆ្លងកាត់​បា​ន​ចាប់ពី​ថ្ងៃទី​១២​ខែមេសា​ឆ្នាំ​២០១៨​នេះ​តទៅ​។​
​ ​
​គួរ​បញ្ជាក់ថា​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ស្ថិតនៅ​ផ្លូវ​ប្រសព្វ រវាង​ផ្សារ​ដី​ហុយ មហាវិថី​សហព័ន្ធរុស្ស៊ី និង​ផ្លូវ​ហាណូយ ដែលមាន​ប្រវែង​៦០៥​ម៉ែត្រ និង​ទទឹង​១៧​ម៉ែត្រ​។​វា​ជា​គម្រោង​ស្ពាន​អាកាស​ទី​៥ នៅ​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​ចាប់តាំងពី​ខែសីហា ឆ្នាំ​២០១៦ ដោយ​ក្រុមហ៊ុន​សាងសង់ OCIC ក្រោម​ហិរញ្ញប្បទាន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​៕B

ស្ពានអាកាសផ្សារដីហុយ