ស្ពាន​ឬ​ស្សី​កោះ​ប៉ែន​ដំណើរកា​បាន​ពាក់កណ្តាល​ហើយ​ជាមួយ​ការច្នៃ​ប្រឌិដ្ឋ​និង​បង្កើត​ថ្មី​ច្រើនជាង​ឆ្នាំមុន​

412

​ដោយៈ​គង់​ហេង​/​កំពង់ចាម​:​ស្ពាន​ឬ​ស្សី ឬ​ប្រដឹស​កោះ​ប៉ែន​ដែល​ប្រៀបបាន​សត្វ​ក្អែប​កំពុង​ហែល​ទឹក​ឆ្លង រវាង​កំពង់​ដើម​ពោធិ៍​មុខ​វត្ត​ដីដុះ​ក្រុង​កំពង់ចាម​ឆ្ពោះទៅរក​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ស្រុក​កំពង់សៀម​។​ដែលជា​តំបន់​រមណីយដ្ឋាន​ដ៏​ទាក់ទាញ សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទៅលេង​កម្សាន្ត​នៃ​ខេត្តកំពង់ចាម​នោះ គឺ​ស្ថាបនា បាន​ចំនួន ៥០ ភាគរយ​ហើយ គិត​ត្រឹម​ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ​២០១៨​នេះ​។​

​កាលពី​ថ្ងៃទី​១​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​លោក​ប៊ុន​ដា​រ៉ា​ម្ចាស់​វិនិយោគ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​បានឱ្យដឹងថា​ឆ្នាំ​២០១៨​នេះ​អាស្រ័យ​ដោយ​ទឹកទន្លេ​មេគង្គ​បាន​ស្រក​គោក​ផុត​ឆ្នេរ​ខ្សាច់​រហ័ស​ជាង​ឆ្នាំ​២០១៧​។​គឺ​យើង​បាន​ប្រើប្រាស់​ដើម​ឬ​ស្សី​ចំនួន​ជិត​បី​ម៉ឺន​ដើម​ចាប់ផ្តើម​សង់ស្ពាន​ឬ​ស្សី​ដែលមាន​បណ្តោយ​ជាង ៨០០ ម៉ែត្រ និង​ទទឹង​ទំ​ហ៊ំ ពីរ ម៉ែត្រ ។​

​ម្ចាស់​វិនិយោគ​រូបនេះ​បានឱ្យដឹង​ទៀតថា​ស្ពាន​នេះ​យើង​គ្រោង​ផែន​សាងសង់​ចំនួន​ពីរ​សប្តាហ៍​និង​ចំណាយ​ថវិកា​ប្រមាណ​ជិត បី​ម៉ឺន ដុល្លារ​ឱ្យ​ហើយ​រួចរាល់​។ ដោយ​បន្ថែម​ទំ​ហ៊ំ​ទទឹង​ស្ពាន​ធំ​ជាង​ឆ្នាំមុន ០,៥០ ម៉ែត្រ​និង​បន្ថែម​បង្កាន់ដៃ​អម​សងខាង​ស្ពាន​ដើម្បី​ការពារ​សុវត្ថិភាព​ដល់​ភ្ញៀវ​ដែល​ធ្វើដំណើរ​តាម​ទោចក្រយាន​(​កង់​) គឺ​ផ្អែក​តាម​ការណែនាំ​របស់​អា​ជ្ញា​ធរ​ខេត្ត​។​

​លោក ដា​រ៉ា បាន​បន្ថែមថា ក្រៅពី​ការសាងសង់​ស្ពាន​ឬ​ស្សី​នេះ ក៏បាន​បង្កើត​អាហារ​ដ្ឋា​ន​ចំនួន ប្រាំមួយ កន្លែង​និង​គ្រែ​មាន​ប្រក់​ដំបូង​ចំនួន​២០០​កន្លែង​នៅលើ​តំបន់ឆ្នេរ​ខ្សាច់​ទៀត​សម្រាប់​ទទួលភ្ញៀវ​មក​ទស្សនា​លេង​កម្សាន្ត​។​ជាមួយ​នោះ​ក៏​បង្កើត​ឧបករណ៍​រូប​សត្វ​ទា​ទឹក​ជិះ​កម្សាន្ត​តំបន់ឆ្នេរ​និង​បង្កើត​សេវា​រទេះសេះ​សម្រាប់​ភ្ញៀវ​ជិះ​កម្សាន្ត​លើទឹក​ដី​កោះ​ប៉ែន​ទាំង​ចំនួន​ប្រាំបួន​ភូមិ​នោះ​និង​ជាពិសេស​ផងដែរ​។​យើង​សង់​ស្តង់​ដំបូល​ស័ង្កសី​ប្រវែង​៣០​ម៉ែត្រ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​លើ​កោះ​នេះ នាំយក​កសិផល មក​តាំង​លក់ ដោយ​មិនបាច់​បង់​សេវា​។​

​លោក ប៊ុន ដា​រ៉ា បាន​បន្តថា ក្នុងនោះ​យើង​បានរៀបចំ​ឆ្នេរ​ខ្សាច់ និង​ផ្ទៃ​ទឹក​ប្រវែង​ជាង ៤០០​ម៉ែត្រ ទុក​សម្រាប់​ភ្ញៀវ​ដើរ​និង​ហែល​ទឹក​លេង​។​ដោយបាន​បង្កើត​ប្រព័ន្ធ​សុវត្ថិភាព​យ៉ាង​ហ្មត់ចត់​គឺ​ប្រើប្រាស់​ខ្សែ​ជា​មង​និង​អូប័រ​សម្រាប់​សង្គ្រោះ​ពេល​កើត​គ្រោះ​លង់ទឹក​និង​នៅលើ​គោក​មាន​សន្តិសុខ​ការពារ​ច្រើន​នាក់​។​បញ្ហា​សុវត្ថិភាព​បរិស្ថាន​នឹង​បង្កើតជា​ឡ​សម្រាប់​ដុត​សំរាម​ចំនួន​មួយកន្លែង​និង​ដាក់ពង្រាយ​ធុងសំរាម​តាម​ស្ថាន​ភាពជា​ចក់​ស្តែង គឺ​គោរព​តាម​ស្តង់ដារ​របស់​ក្រសួងទេសចរណ៍​។​

​លោក​បាន​ញ្ជា​ក់ថា​រមណីយដ្ឋាន​និង​ស្ពាន​ឬ​ស្សី​កោះ​ប៉ែន​នេះ​គឺ​ភ្ញៀវទេសចរ​អាច​ទៅលេង​កម្សាន្ត​ទ​ន្ស​នា​បាន​ចំនួន ប្រាំ​ខែ​គឺ​ចន្លោះ​ពី​ខែមករា​ដល់​ខែឧសភា​។​ក្នុងនោះ​សម្រាប់​សេវា​ចូល​ទ​ន្ស​នា​:​ភ្ញៀវ​ម្នាក់​ចំនួន ២.០០០​រៀល​(​មិន​គិត​សេវា​ឆ្លង​,​ម៉ូតូ​មួយគ្រឿង​មនុស្ស​ពីរ​នាក់​តម្លៃ​៥.០០០​រៀល​,​រថយន្ត​ធុន​តូច​ទេសចរណ៍​តម្លៃ ១០.០០០ រៀល និង​ធុន​ធំ​តម្លៃ ២០.០០០​រៀល​។ ចំពោះ​ប្រជាពលរដ្ឋ​រស់នៅ​លើ​កោះ​នេះ និង​អ្នក​ចង​ឆ្លងកាត់​លេង​កម្សាន្ត​មិន​យក​សេវា​ទេ​។​

​លោក​សង្ឃឹមថា តាមរយ​:​ការពង្រីក​ទំ​ហ៊ំ​ស្ពាន , ការបង្កើត​ឧបករណ៍​ថ្មីៗ ខាងលើ និង​ការកែសម្រួល និង​ពង្រីក​ទំ​ហ៊ំ​ប្រព័ន្ធ​ផ្លូវ​ត​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ផ្លូវ​បេតុង​ខាងលើ​កោះ​ចុះមក​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ឆ្នាំ​២០១៩​ខាងមុខនេះ​។​គឺ​ច្រើនជាង​ចំនួន​បួន​ម៉ឺន​នាក់​ចំនួន​ភ្ញៀវ​ចូល​មកលេង​កម្សាន្ត​កាលពី​រយ​:​ពេល ប្រាំ​ខែ​ឆ្នាំ​២០១៨​នោះ​។​មួយវិញទៀត​ការបង្កើត​ថ្មី​នោះ​គឺ​សុទ្ធសឹង​ធ្វើតាម​សំណូមពរ​ក្នុងន័យ​ស្ថាបនា​របស់​អតិថិជន​ជា​ភ្ញៀវ​ទាំងអស់​៕S/

រូប​:​ទិដ្ឋភាពសកម្មភាព​អ្នកវិនិយោគ កំពុង​សាងសង់​ស្ពាន​ប្រដឹស ដែល​សង់​ពី​ឬ​ស្សី នៃ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន បាន​ចំនួន ៥០​ភាគរយ​ហើយ​។ ជាមួយ​ការបង្កើត​ឧបករណ៍​ថ្មីៗ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​។​