ស្ពាន​៥​កន្លែង​លើផ្លូវ​លេខ​៧៣​ខេត្តក្រចេះ​កំពុង​សាងសង់​ដោយ​ក្រុមហ៊ុន​HAZAMA​ជប៉ុន​

835
ចែករម្លែក
  • 2K
    Shares

ដោយ​៖​សេង​ឃួន​/​ក្រចេះ​៖​ស្ពាន​ចំនួន​៥​កន្លែង​នៅ​បណ្ដោយ​កំណាត់​ផ្លូវ​លេខ​៧៣​ពី​ក្រចេះ​- ឆ្លូង​កំពុង​សាងសង់​ថ្មី​ដែលជា​ជំនួយឥតសំណង​របស់​ប្រទេស​ជប៉ុន​ក្រោម​ការសម្របសម្រួល​តាម​រយៈ​អង្គការ​Jica​។​អង្គការ​Jica​ទទួល​សាងសង​ដោយ​ក្រុមហ៊ុន​HAZAMA​បាន​ខឹ​ត​ខំប្រឹងប្រែង​ទំនាក់ទំនង​ពី​ប្រមុខ​រដ្ឋាភិបាល​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ដែល​ទំនាក់ទំនង​សុំ​ជំនួយ​ពី​បរទេស ទើប​មាន​ថវិកា ដំណើការ​សាងសង់​ស្ពាន​ទាំងនេះ​។

​លោក​ស្រេង​ស្រស់​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ​បានបញ្ជាក់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកុម្ភៈ​ឆ្នាំ​២០១៩​នេះ​ថា ស្ពាន​ទាំង​៥​កន្លែង​ដែល​ពុង​សាងសង់​ថ្មី​នេះ​មាន ប្រវែង​៤៦០​ម៉ែត្រ សាងសង់​រយៈពេល​២៨​ខែ​ដោយ​ចាប់​ថ្ដើ​ម​សាងសង់​ពីថ្ងៃ​ទី​១​ខែមិថុនា​ឆ្នាំ​២០១៨​និង​បញ្ចប់​គម្រោង​សាងសង់​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០​ខាងមុខនេះ​។

​លោក បាន​បន្តថា ស្ពាន​ទាំង​៥​នោះ​ទី​១÷​ស្ពាន សណ្ដាន់ មាន​ប្រវែង​៣៥​ម៉ែត្រ ទទឹង​១០,៩​ម៉ែត្រ ។​ទី​២÷​ស្ពាន ព្រែក​ឬ​ស មាន​ប្រវែង​៦២​ម៉ែត្រ ទទឹង​១០,៩ ម៉ែត្រ ទី​៣÷​ស្ពាន អន្លង់​កេះ មាន​ប្រវែង ៤៨​ម៉ែត្រ ទទឹង​១០,៩​ម៉ែត្រ ទី​៤÷​ស្ពាន ព្រែក​ឆ្លូង មាន​ប្រវែង ១៤០​ម៉ែត្រ ទទឹង ១១,៣​ម៉ែត្រ​។ ស្ពាន​ទាំង​៤​នេះ​ស្ថិត​ក្នុងស្រុក​ឆ្លូង និង​ស្ពាន​ទី​៥​គឺ​ស្ពាន​ពាម​ទេ មាន​ប្រវែង ១៧៥​ម៉ែត្រ ទទឹង​១១,៣​ម៉ែត្រ ស្ថិតក្នុង​ស្រុក​ចិត្រ​បុរី និង​ក្រុង​ក្រចេះ ។

​លោក​បាន​បញ្ជាក់ទៀតថា ខណៈពេលដែល​ក្រុមហ៊ុន HAZAMA របស់​ប្រទេស ជប៉ុន កំពុង​សាងសង់ និង​យកចិត្តទុកដាក់ ទៅលើ​គុណភាព​ស្ពាន និង​ព​ន្លឿ​ន​ការ​សាសង់​ឲ្យ​ចប់​ទាន់ពេល​កំណត់​នោះ បងប្អូន​អ្នកដំណើរ​គ្រប់រូប​ដែល​ធ្វើដំណើ​ឆ្លងកាត់​ស្ពាន​និ​មួយៗ​មាន​ផល​លំបាក​បន្តិច​ហើយ​។​សូម​បងប្អូន​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ស្ពាន​ចេះ​អា​ព្យា​ស្រ័យ​គ្នា​ទៅវិញទៅមក​ជៀសវាង​ការកក់ស្ទះ​ចរាចរណ៍​ឬ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​យថាហេតុ​។​

​ក្រោយពី​ស្ពាន​ទាំងនេះ​សាងសង់​រួចរាល់​ហើយ​នោះ​លោក​ប្រធាន​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ម្ចាស់​យានយន្ដ​គ្រប់​ប្រភេទ​ដែល​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ស្ពាន​សូមមេត្តា​កុំ​ផ្ទុក​ទម្ងន់​លើស​កំណត់​ដែល​ច្បាប់​បានកំណត់​ឱ្យប្រើ​ប្រាស់​ជៀសវាង​ការ​ខូច​ខាត់​ស្ពាន​ថ្មី​នេះ​ម្ដងទៀត​។​

លោក​សូម​ថ្លែង​អំណរ​អរគុណ​ដល់​ប្រជាជន​ជប៉ុន​ដែល​តែងតែ​នាំយក​ជំនួយឥតសំណង់​មកជួយ​ប្រទេស​កម្ពុជា ដើម្បី​សាងសង់ ស្ពាន ថ្នាល់​ជាច្រើន​កន្លែង​ដែល​ចំណាយ​ថវិការ​អស់​ជាច្រើន​ស​ន្ថឹ​ក​សន្ធប់ នាពេល​កន្លងមក​៕S/