ស្មានតែ​ធូលី​ចូល​ភ្នែក ដល់​តែ​ហើម​ខ្លាំង​ទៅរក​ពេទ្យ​ពិនិត្យឃើញ​ឃ្មុំ​ជាច្រើន​ក្បាល​

460
ចែករម្លែក

​វេជ្ជបណ្ឌិត​បាន​ពិនិត្យឃើញ​កូន​ឃ្មុំ​រហូតដល់​ទៅ ៤ ក្បាល​សម្ងំ​នៅក្នុង​ភ្នែក​របស់ ស្ត្រីជន​ជាតិចិន តៃវ៉ាន់ ម្នាក់​គួរឱ្យ​ព្រឺ​សម្បុរ ហើយ​នេះ​ជា​ករណី​ដំបូងបង្អស់​ដែល​មិន ធ្លាប់​កើតមាន​នៅលើ​កោះ​តៃវ៉ាន់​។
​ ​
ស្ត្រី​វ័យ ២៨ ឆ្នាំ​ដែលមាន​ឈ្មោះ ហឺ (He) ខាងលើនេះ​និយាយថា ខណៈពេល​គាត់​កំ ពុង​តែ​បោចស្មៅ​ផ្នូរ​ដើម្បី​ត្រៀម​សែន​ឆេង​ម៉េង ស្រាប់តែ​ឃ្មុំ​ហើរ​បុក​ចូល​ភ្នែក​របស់ គាត់​តែម្តង​។
​ ​
ដំបូង​ឡើយ​គាត់​ស្មានតែ​ធូលី​ចូល​ភ្នែក ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក នៅពេល​ភ្នែក​របស់ គាត់​ហើម​កាន់តែ​ធំ ហើយ​ឈឺ​ចុកចាប់​កាន់តែខ្លាំង គាត់​ក៏​ទៅរក​ពេទ្យ​តែម្តង​។​
​ ​
វេជ្ជបណ្ឌិត ហុង ឈី ធី​ង (Hong Chi Ting) នៅ​មន្ទីរពេទ្យ​សកល​វិទ្យាល័យ​ហ្វ៊ូ​យិន (Fooyin University Hospital) បាន​ប្រាប់ BBC ថា គាត់​ភ្ញាក់ផ្អើល​មែនទែន នៅពេល ចាប់ទាញ​ជើង​ឃ្មុំ​ទាំងនេះ​ចេញពី​ក្នុង​ភ្នែក​របស់​អ្នកជំងឺ​។
​ ​
ពេលនេះ អ្នកជំងឺ​បានចេញ​មន្ទីរពេទ្យ​វិញ​ហើយ ហើយ​តាម​ការរំពឹងទុក​គាត់​នឹង​ជា​សះ ស្បើយ​វិញ​ធម្មតា​៕ ប្រែ​សម្រួលៈ​ខុម