ស្មាន​មាន​ត្រឹម​រថភ្លើង​ក្បាល​គ្រាប់ ឥឡូវ​មាន​សូម្បី​យន្តហោះ​ក្បាល​គ្រាប់​ដែល​ស៊ីសាំង តិចជាង​ធម្មតា ១០ ដង​

669
ចែករម្លែក

ដោយសារ​បច្ចេកវិទ្យា​កា​ន់​តែ​ជឿនលឿន​ខ្លាំង​គួរឱ្យ​ស្ញប់ស្ញែង បច្ចុប្បន្ន​យើង​មាន​រថយន្ត ក្បាល​គ្រាប់កាំភ្លើង (Bullet train) ដែល​អាច​រត់​បាន​ល្បឿន​ច្រើន​រយ​គីឡូម៉ែត្រ​ក្នុង​មួយ ម៉ោង​។
​ ​
​ដោយឡែក យន្តហោះ​ក្បាល​គ្រាប់កាំភ្លើង (Bullet aircraft) នាពេល​អនាគត​ដែល​បំពាក់ ដោយ​បច្ចេកវិទ្យា​ទំនើប​អស់​ស្ទះ និង​ស៊ី​សាំ​តិចជាង​យន្តហោះ​ធម្មតា​រហូតដល់​ទៅ ១០ ដង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​នោះ ហាក់​នៅ​មិន​ឆ្លា​យ​ប៉ុន្មាន​ឡើយ​។​
​ ​
​នោះ​ដោយសារ​យោងតាម​គេហទំព័រ The Drive បានឱ្យដឹងថា យន្តហោះ​ស្លាបចក្រ​រុញ ពីក្រោយ​ដែលមាន​ឈ្មោះថា Celera 500L ត្រូវគេ​ប្រទះឃើញ​ហោះហើរ​សាកល្បង កាលពីពេល​ថ្មីៗ​នេះ​ដោយ​លោក ស្កុ​ត ហូ​វ (Scott Howe) អ្នកបើក​យន្តហោះ​របស់ អង្គការ​ណា​សា (Nasa)​។
​ ​
​គេ​ជឿថា យន្តហោះ​ក្បាល​គ្រាប់​នេះ​កំពុង​ស្ថិតក្រោម​ការអភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Otto Aviation Group មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋ​អាម៉េរិក​។ ទោះជា​យ៉ាងណា គ្មាន​ព័ត៌មាន​លម្អិត​ស្ដីពី​យន្តហោះ​នេះ​ទេ​៕ ប្រែ​សម្រួលៈ​ខុម​