ស្មាន​មិន​ដល់​សោះ​ថា​ការ​ទទួលទាន ផ្លែ​ទឹកដោះគោ ល្អប្រសើរ​យ៉ាងនេះ​ចំពោះ​សុខភាព​

1142
ចែករម្លែក

ផ្លែ​ទឹកដោះគោ ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែលមាន​រសជាតិ​ផ្អែម​ឆ្ងាញ់​នៅពេល​ទុំ និង​សម្បូរ ណាស់​ក្នុងប្រទេស​កម្ពុជា ហើយ​ភាគច្រើន​នៃ​ពួកយើង គឺ​សុទ្ធតែ​ធ្លាប់​ស្គាល់​ផ្លែ​នេះ​។ ទោះបីជា​ចូលចិត្ត​ទទួលទាន​ក៏ដោយ ប៉ុន្តែ​មិនសូវមាន​នរណា​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍ នៃ​ផ្លែ​ទឹកដោះគោ​ចំពោះ​សុខភាព​ឡើយ​។

​ដឹង​ទេ​ថា​ការ​ទទួលទាន​ផ្លែ​ទឹកដោះគោ​អាច​ផ្ដល់​ផល​ល្អប្រសើរ​មិនគួរ​ឲ្យ​ជឿ​ចំពោះ​សុខភាព​បាន​? ថា​តើ​វា​ល្អ​យ៉ាងណា​ខ្លះទៅ​?

ខាងក្រោម​នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ឥទ្ធិពល​វិជ្ជមាន​នៃ​ការទទួល​ទាន​ផ្លែ​ទឹកដោះគោ​ចំពោះ​សុខភាព ៖

១. ទប់ស្កាត់​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​
​ផ្លែ​ទឹកដោះគោ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​ដែល​ជួយ​ទប់ស្កាត់​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​។ បញ្ហា​ខ្វះ​ជាតិ​ដែក​ក្នុង​រាងកាយ គឺជា​មូលហេតុ​ទូទៅ​បំផុត​នៃ​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​។ រាងកាយ​ត្រូវការ​ជាតិ​ដែក​ចាំបាច់​ដើម្បី​ផលិត​អេ​ម៉ូ​ក្លូ​ប៊ី​ន​ដែលជា​ប្រូតេអ៊ីន​មួយ​នៅក្នុង​កោសិកា ឈាមក្រហម​ទទួលខុសត្រូវ​ចំពោះ​ការដឹកនាំ​អុកស៊ីសែន​ពី​សួត​ទៅកាន់​គ្រប់ផ្នែក​នៃ​រាងកាយ​។​

២. សុខភាព​ឆ្អឹង
​ផ្លែ​ទឹកដោះគោ គឺមាន​ផ្ទុក​បរិមាណ​ខ្ពស់​នៃ​ជាតិ​កាល់ស្យូម និង​ផូស្វ័រ ដែល​ធ្វើ​ឲ្យ​វា​ក្លាយជា ​ជម្រើស​នៃ​ផ្លែឈើ​ដ៏​ល្អ​សម្រាប់​រក្សា​សុខភាព​ឆ្អឹង​រឹងមាំ​។​

៣. ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម
​ជាតិ​ស​សៃ​ដែលមាន​នៅក្នុង​ផ្លែ​ទឹកដោះគោ មាន​ប្រសិទ្ធិភាព​ក្នុងការ​គ្រប់គ្រងក៏ដូចជា​កាត់បន្ថយ​ ក​ម្រិ​តនៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។​

៤. មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C
​ផ្លែ​ទឹកដោះគោ គឺមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C កម្រិត​ខ្ពស់​។ វីតាមីន C គឺជា​សារធាតុចិញ្ចឹម​រលាយ​ក្នុង​ទឹក​ដែលមាន​សារៈសំខាន់​ផ្ដល់​ការគាំទ្រ​ដល់​មុខងារ​សំខាន់ៗ​ជាច្រើន​ក្នុង​រាងកាយ​។ វីតាមីន​នេះ ក៏​ដើរតួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ទទួលខុសត្រូវ​ចំពោះ​ការផលិត​កូ​ឡា​ជែ​ន​, ការពារ​បេះដូង​, ព្យាបាល​របួស​, បង្កើន​សុខភាព​ភ្នែក​, ប្រព័ន្ធ​ភាពស៊ាំ ក៏ដូចជា​កាត់បន្ថយ​ក​ម្រិ​ត​ជាតិ​ស្ករ​ក្នុង​ឈាម​។ លក្ខណៈសម្បត្តិ​នៃ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​វីតាមីន C ជួយ​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​នៃ​រ៉ាឌីកាល់​សេរី​ហើយ​ទប់ស្កាត់​ជំងឺ​ជាច្រើន​ទៀត​ដូចជា ជំងឺ​បេះដូង និង​ជំងឺមហារីក​។ វា​ក៏​ជួយ​ពន្យារ​ដំណើរការ​ដំណើរការ​ចាស់​តាម​វ័យ​ផងដែរ​។​

៥. មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន និង​ជាតិ​រ៉ែ​
​ផ្លែ​ទឹកដោះគោ គឺ​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​កាល់ស្យូម​, វីតាមីន A, វីតាមីន C និង​ជាតិ​ដែក ដែល​សំខាន់​ជួយ​ទ្រទ្រង់​រក្សា​សុខភាព​ភាព​រាងកាយ​រឹងមាំ​៕ ដោយ​: health.com.kh